ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ត្រី​សាល​ម៉ុង​បាន​កើនឡើង​ក្នុង​ប្រទេស​ជប៉ុន

6 ឆ្នាំ មុន

ហុ​ក​កៃ​ដូ ៖ ទិន្នផល​នេសាទ​ធ្លាក់​ចុះ​នៅ​ប៉ែក​ខាងជើង​នៃ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក បាន​ធ្វើ​ឲ្យ​តម្លៃ​ត្រី​សាល​ម៉ុង​កើនឡើង​ក្នុង​ប្រទេស​ជប៉ុន ខណៈ​ពលរដ្ឋ​ចាប់ផ្តើម​ទិញ​ទំនិញ​សម្រាប់​បុណ្យប្រពៃណី ។ យោង​តាម​ផ្នែក​គ្រប់គ្រង​ការ​នេសាទ​នៅ​ហុ​ក​កៃ​ដូ ឲ្យ​ដឹង​ថា វា​ជា​តំបន់​នេសាទ​ត្រី​សាល​ម៉ុង​ប្រមាណ​៧០ ទៅ​៨០%…

ហុ​ក​កៃ​ដូ ៖ ទិន្នផល​នេសាទ​ធ្លាក់​ចុះ​នៅ​ប៉ែក​ខាងជើង​នៃ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក បាន​ធ្វើ​ឲ្យ​តម្លៃ​ត្រី​សាល​ម៉ុង​កើនឡើង​ក្នុង​ប្រទេស​ជប៉ុន ខណៈ​ពលរដ្ឋ​ចាប់ផ្តើម​ទិញ​ទំនិញ​សម្រាប់​បុណ្យប្រពៃណី ។

យោង​តាម​ផ្នែក​គ្រប់គ្រង​ការ​នេសាទ​នៅ​ហុ​ក​កៃ​ដូ ឲ្យ​ដឹង​ថា វា​ជា​តំបន់​នេសាទ​ត្រី​សាល​ម៉ុង​ប្រមាណ​៧០ ទៅ​៨០% នៃ​ចំនួន​ត្រី​ទាំងអស់​។ គេ​មើលឃើញ​ទិន្នផល​ធ្លាក់​ចុះ​ប្រមាណ​១៥,៣​លាន​ក្បាល ស្មើ​ជាង​៣០% ។

តម្លៃ​លក់ដុំ​នៃ​ត្រី​ទាំងនេះ​ស្មើ​ប្រមាណ​៩,៥​ដុល្លារ​ក្នុង​១​គីឡូក្រាម​ក្នុង​ស​ប្តា​ហ៍​ទី​២​ខែវិច្ឆិកា កើនឡើង​ប្រមាណ​៥០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ។

អង្គការ​ស្រាវជ្រាវ​ប្រចាំ​ហុ​ក​កៃ​ដូ​ឲ្យ​ដឹង​ថា ទិន្នផល​ត្រី​សាល​ម៉ុង​ធ្លាក់​ចុះ​ក្នុង​រដូវរំហើយ​នេះ គឺ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​មុន​មក​ម្ល៉េះ ។ គេ​គិត​ថា សីតុណ្ហភាព​ធ្លាក់​ចុះ បាន​បង្ក​ឲ្យ​ចំនួន​ត្រី​ប្រភេទ​នេះ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន ។

ផ្សារ​លក់ដុំ Sapporo Central និយាយ​ថា តម្លៃ​ពងត្រី​សាល​ម៉ុង ក៏​បាន​កើនឡើង​ផង​ដែរ ដែល​តម្លៃ​លក់ដុំ​ជា​មធ្យម​កើនឡើង​ជិត​១,៥​ដង មក​ស្មើ​៦៧​ដុល្លារ​ក្នុង​១​គីឡូក្រាម​កាល​ពី​ខែតុលា ។

នៅ​ហុ​ក​កៃ​ដូ ធ្លាប់​លេចឮ​ហេតុការណ៍​ចោរកម្ម​មួយ​ចំនួន គឺ​មាន​ជនខិលខូច​លួច​ពងត្រី​សាល​ម៉ុង ដែល​បាន​ចិញ្ចឹម​ក្នុង​កន្លែង​បង្កាត់​ពូជ ។

លើស​ពី​នេះ អ្នកនេសាទ​ក៏​លំបាក​នេសាទ​ត្រី Saury ផង​ដែរ ដែល​ជា​ត្រី​ម្យ៉ាង​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​រដូវរំហើយ ។

ក្រុម​អ្នកនេសាទ​នៅ​តូ​ក្យូ​និយាយ​ថា ចំនួន​ត្រី​ដែល​នេសាទ​បាន​សរុប​ក្នុង​ប្រទេស ស្មើ ៤៥.៧៥៦​តោន នៅ​ថ្ងៃ​ទី​៣១ តុលា កន្លង​មក​។ ពួក​គេ​គិត​ថា ទិន្នផល​នេសាទ​អាច​នឹង​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ជាងគេ​តាំងពី​ឆ្នាំ​១៩៧៦​មក​។ តម្លៃ​លក់ដុំ​នៃ​ត្រី​ប្រភេទ​នេះ ក៏​បាន​កើនឡើង ៣០%​ផង​ដែរ បើ​ធៀប​នឹង​ឆ្នាំ​មុន ។

ភ្នាក់ងារ​នេសាទ​និយាយ​ថា សីតុណ្ហភាព​ទឹកសមុទ្រ​ប្រែប្រួល​បាន​ធ្វើ​ឲ្យ​ត្រី​ទាំងនោះ​ផ្លាស់​ប្តូរ​ជម្រក ដែល​បង្ក​ឲ្យ​ទិន្នផល​ធ្លាក់​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ