ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​វិនិយោគ​នៅ​កម្ពុជា​មានទឹក​ប្រាក់​ជិត​3​ពាន់លាន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វៀតណាម​បាន​ក្លាយជា​ដៃគូ​វិនិយោគ​ធំ​មួយ​របស់​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​បច្ចុប្បន្ន វៀតណាម​បាន​វិនិយោគ​នៅ​កម្ពុជា កើន​ទឹក​ប្រាក់​​ដល់​ជិត​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​គម្រោង​សរុប​ចំនួន​១៩០​គម្រោង ។ មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​វៀតណាម​-​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ វៀតណាម​បាន​ក្លាយជា​ដៃគូ​វិនិយោគ​ធំ​មួយ​របស់​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​បច្ចុប្បន្ន វៀតណាម​បាន​វិនិយោគ​នៅ​កម្ពុជា កើន​ទឹក​ប្រាក់​​ដល់​ជិត​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​គម្រោង​សរុប​ចំនួន​១៩០​គម្រោង ។

មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​វៀតណាម​-​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ លោក ដូ វឹក ហឹ​ង អនុប្រធាន​នាយកដ្ឋាន​ទីផ្សារ​អាស៊ី​-​អាហ្វ្រិក នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​បាន​លើក​ឡើង​ថា មក​ទល់​បច្ចុ​ប្បន្ន មាន​គម្រោង​ចំនួន​១៩០​របស់​វៀតណាម ដែល​បាន​ធ្វើ​វិនិយោគ​នៅ​កម្ពុជា ដោយ​​​មាន​ទឹកប្រាក់​ចំនួន​ជិត​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​បន្ត​ថា ៖« សកម្មភាព​វិនិយោគ និង​ការ​ប្រកប​អាជីវកម្ម​របស់​សហគ្រាស​វៀត​ណាម​​នៅ​កម្ពុជា ត្រូវ​បាន​ទទួល​ការ​វាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​កម្ពុជា ដោយ​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​កម្ពុ​ជានា​ពេល​កន្លង​មក »​។

លោក​បន្ត​ថា ចំណែក​ការ​វិនិយោគ​ពី​កម្ពុជា ទៅ​កាន់​វៀតណាម​វិញ ក៏​មានការ​កើនឡើង​ផង​ដែរ ដោយ​មាន​គម្រោង​ចំនួន​១៨ ក្នុង​ទឹកប្រាក់​ចំនួន​៥៨​លាន​ដុល្លារ​អា​មេ​រិ​ក ស្រប​ពេល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ក៏​បាន​សម្រេច​ជា​មធ្យម​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​ក្នុង​១​ឆ្នាំ ។

ប្រធាន​នាយកដ្ឋាន​នាំ​ចេញ​-​នាំ​ចូល​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា លោក ហូ ស៊ី​យ៉ុ​ង បាន​ថ្លែង​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ ដែល​កើន​ឡើងជា​លំដាប់​នេះ ដោយ​សារ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ ។

លើស​ពី​នេះ​ទៀត ក្រោម​ការ​ដឹកនាំ​ដ៏​ល្អ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សង្គម រវាង​កម្ពុជា​-​វៀតណាម​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​ថា ការ​វិនិយោគ​រវាង​ប្រទេស​វៀតណាម និង​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ហើយ​អ្វី​ដែល​យើង​ខិតខំ​ប្រឹងប្រែង​សព្វ​ថ្ងៃនេះ គឺ​ចង់​ឲ្យ​គេ​មក​បណ្ដាក់ទុន​វិនិ​យោគ​កាន់តែ​ច្រើន នៅ​ពេល​គេ​មក​វិនិយោគ​ហើយ យើង​ត្រូវធ្វើ​យ៉ាងណា ឲ្យ​ពួក​គេ​មាន​ទំនុកចិត្ត និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ពួក​គេ​ផង​ដែរ ។

លោក​បន្ត​ថា បើ​និយាយ​ពី​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម ដែល​មាន​គោលដៅ​សម្រេច​ឲ្យ​បាន​៥​ពាន់​លាន​ដុល្លារ យើង​នឹង​អាច​សម្រេច​បាន ដោយសារ​កម្ពុជា​នាំ​ចេញ​កសិផល​ភាគច្រើន​ទៅ​វៀតណាម ហើយ​វៀតណាម​ក៏​បាន​នាំ​ចូល​ច្រើន​មក​កម្ពុជា​ផង​ដែរ ។

លោក​ឧកញ៉ា​បន្ត​ថា ៖« បច្ចុប្បន្ន សេដ្ឋកិច្ច​នាំមុខ​នយោបាយ​ហើយ ព្រោះ​បើ​ចង់បាន​ទំនាក់ទំនង​នយោបាយ​ល្អ លុះត្រាតែ​មានការ​ធ្វើ​ពាណិជ្ជកម្ម​ល្អ ដូច​គា្ន​នឹង​អ្វី​ដែល​ប្រទេស​ធំ​ៗ​បាន​ចាប់ដៃ​ជាមួយ​អាស៊ាន គឺ​ចង់​ពង្រីក​ទំហំ​ពាណិជ្ជកម្ម » ។ លោក​បន្ថែម​ថា ៖« បើ​ចង់បាន​ទំនាក់ទំនង​នយោបាយ​ល្អ តែ​មិន​ជួយ​សេដ្ឋកិច្ច​ដល់​គេ ទំនាក់ទំនង​នយោបាយ​ក៏​មិនល្អ​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ