ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ពន្លះ​ម៉ូតូ​ទាំង​កំរោល

6 ឆ្នាំ មុន
  • កំពង់ធំ

កំពង់ធំ ៖ ឧបទ្ទវហេតុ​មួយ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៩៤-១៩៥ ស្ថិត​ក្នុងភូមិ​សាន​គរ​(​ខ​)…

កំពង់ធំ ៖ ឧបទ្ទវហេតុ​មួយ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៩៤-១៩៥ ស្ថិត​ក្នុងភូមិ​សាន​គរ​(​ខ​) ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​បង្ក​ឡើង​រវាង​រថយន្ត​បុក​ម៉ូតូ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្ដាល​ឲ្យ​របួសធ្ងន់​មនុស្ស​២​នាក់ ។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​កាម​រី​គូទ​ស្វិត​មួយ​គ្រឿង ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ ឃ​-៨៨៩៤ ភព​២ បើកបរ​នៅ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បង្ក​ក៏​បាន​បើក​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ហើយ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​ម៉ូតូ​ម៉ាក​ហុងដា​C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១X-៧២៣២ បើកបរ​ពី​លិចទៅ​កើត​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ចេ​ច​ម៉ូតូ និង​រង​របួសធ្ងន់​២​នាក់ បន្ទាប់​ពី​បង្ករ​ហេតុ​រួច អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ។

ជន​រង​គ្រោះ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ចាន់ សា​វឿ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ស្រែ​ធ្នង់ ឃុំ​រមណី ស្រុក​រវៀង ខេត្តព្រះវិហារ (​របួសធ្ងន់​មាន​ពាក់មួក​សុវត្ថិភាព​) និង​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​ទៀត សមត្ថកិច្ច​នៅ​មិន​ស្គាល់ឈ្មោះ​នៅឡើយ ពីព្រោះ​រង​របួសធ្ងន់​ពេក (​មាន​ពាក់មួក​សុវត្ថិ​ភា​ដូច​គ្នា​) ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ ដើម្បី​បំពេញ​សំណុំ​បែបបទ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ