ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបដឹងរឿងថ្មី! បុរសដែល​គេសម្លា.ប់​កាត់ក្បាលយក​ទៅបា​ត់នោះ​

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​ការ​ស្រា​ជ្រាវ​ និង​ស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់ ​កាត់​ក្បាលយកទៅបាត់ កើត​ឡើង​​នៅ​ក្នុង​ខ្ទម​ដី​ចាំចម្ការ ស្ថិត​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង ឃុំ​តា​កែន ស្រុក​ឈូកខេត្តកំពត បង្ក​ភ្ញាក់ផ្អើល​នៅ​រសៀល​ថ្ងៃ​ទី​២០…

ខេត្តកំពត ៖ តាម​ការ​ស្រា​ជ្រាវ​ និង​ស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់ ​កាត់​ក្បាលយកទៅបាត់ កើត​ឡើង​​នៅ​ក្នុង​ខ្ទម​ដី​ចាំចម្ការ ស្ថិត​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង ឃុំ​តា​កែន ស្រុក​ឈូកខេត្តកំពត បង្ក​ភ្ញាក់ផ្អើល​នៅ​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា នោះ ត្រូវ​បាន​រក​ឃើញ​​ថា ការ​សម្លាប់​ជន​រង​គ្រោះនេះ គឺ​មិនមែន​ជា​ករណី​ប្លន់​​​ទេ អា​ច​ជា​រឿង​គំនុំ​ច្រើន​ជាង ពីព្រោះ​អ្នក​ភូមិ​ស្ទើរតែ​ទាំង​អស់ មិនសូវ​រាប់អាន​ជន​រង​គ្រោះ​នេះ​ទេ ព្រោះ​គេ​សង្ស័យ​​​គាត់​ជា​មនុស្ស​ចេះ​ធ្វើអំពើ​អាប​ធ្មប់ ។ នេះ​បើ​តាម​​ឱ្យ​ដឹង​លោក​វរសេនីយ៍ឯក សៅ សំ​អឿ​ន ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្ត ។

គួរ​បញ្ជាក់​ថា បុ​រង​រង​គ្រោះ​ដែល​ស្លាប់​នេះ មានឈ្មោះ​អយ សុខ អាយុ​៦២​ឆ្នាំ ។ ប្រភព​ឱ្យ​ដឹង​ទៀត​ថា កន្លង​មក នៅ​ក្នុងភូមិ​នេះ អ្នកស្រុក​គឺ​បាន​ស្លាប់​ជា​ញឹកញាប់ និង​ភាគច្រើន​មាន​​អាយុ​ក្មេង​ៗ ដែល​ពួក​គាត់​ដាក់​ការ​សង្ស័យ​ទៅ​លើ​ជន​រង​គ្រោះ​រូប​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ មាន​ប្រភព​ពី​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ដែ​រា ជន​រង គ្រោះ ពុំ​សូវ​មានការ​ចុះសំរុង​ក្នុង​គ្រួសារ​ផង​ដែរ ទើប​ជន​រង​គ្រោះ​ទៅ​សង់​ខ្ទម​ចាំ​ដីស្រែ​និង ចំការ​នៅ​កណ្តាល​ព្រៃ​ឆ្ងាយ ពី​ផ្លូវ​ចម្ងាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ​។

សមត្ថកិច្ច​បញ្ជាក់​ថា ជុំវិញ​ការ​ចុះ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​នេះ​ហាក់​ដូច​ការ​ទទួល​ព័ត៌មាន​ពី​ការ​សហការ​ជាមួយ​ប្រជាពលរដ្ឋ នៅ​ក្នុង​តំបន់​កើតហេតុ​នេះ មាន​តិច​ណាស់ គឺ​ភាគច្រើន​គេ​មាន​គំនុំ​មក​លើ​ជន​រង​គ្រោះ​ភាគច្រើន ដោយសារ​កន្លង​មក អ្នក​ភូមិ​មានការ​ភ័យ​ខ្លាច​ពី​ការ​សង្ស័យ មក​លើ​ជន​រង​គ្រោះ​ថា ជា​អ្នកចេះ​ធ្វើអំពើ​អាប​ធ្មប់ ។ ម្លោះ​ហើយ គេ​ពុំ​សូវ​រាប់អាន​ហើយ​គេ​ពុំ​ហ៊ាន​ទៅ​ជិត​ទៀត​ផង​។

សមត្ថកិច្ច​បាន​បន្ត​ថា បញ្ហា​ជំនឿ​របស់​ពលរដ្ឋ​ជា​រឿង​ផ្សេង ចំពោះ​ករណី​ឃាតកម្ម​ពាក់
ព័ន្ធ​ជាមួយ​ករណី​ព្រហ្មទណ្ឌ ជា​រឿង​ផ្សេង ។ ដូច្នេះ សមត្ថកិច្ច​នៅ​តែ​ដុតដៃដុតជើង​ក្នុង​ការ​ស៊ើបអង្កេត​ក្នុង​រឿង​នេះ ដើម្បី​វែកមុខ​រក​ជន​ដៃដល់​ឲ្យ​ឃើញ និង​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ