ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​កៀរ និង​កិន​អ្នក​ជិះ​ម៉ូតូ​ស្លា.ប់​ម្នាក់ របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​១​គ្រឿង​បើក​កៀរ​អ្នក​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​ដួល​ចូល​រថយន្ត​កិន​ស្លាប់​ម្នាក់ និង​ម្នាក់​ទៀត​របួសធ្ងន់ ដែល​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​១​គ្រឿង​បើក​កៀរ​អ្នក​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​ដួល​ចូល​រថយន្ត​កិន​ស្លាប់​ម្នាក់ និង​ម្នាក់​ទៀត​របួសធ្ងន់ ដែល​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​មុខ​ផ្សារ​ទឹក​ផ្លា​ភូមិ សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ស្រី ការ ហៅ​ទី ភេទ​ស្រី អាយុ​២៣​ឆ្នាំ និង​ជន​រង​គ្រោះ​ដែល​របួសធ្ងន់​ឈ្មោះ ហូ ទី ភេទ​ស្រី អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ មានស្រុក​កំណើត​ខេត្តបាត់ដំបង ។

អ្នក​ឃើញ​ហេតុ​ការ​បាន​ប្រាប់​ថា ៖ នៅ​ពេល​គ្រោះថ្នាក់​ចរាចរ​កើតឡើង​គឺ​មាន​រថយន្ត​១​គ្រឿង​ម៉ាក់​ហ៊ី​យ៉ា​ន​ដាយ​កូរ៉េ ពាក់​ស្លាក់​លេខ ភ្នំពេញ ៣D-៦១២៥ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​បាន​កៀរ​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ម៉ាក់​ហុងដា ពាក់​ស្លាក​លេខ ភ្នំពេញ ១CY-២១១២ ឌុ​ប​គ្នា​២​នាក់ ស្រប​ទិស​ជាមួយ​រថយន្ត បាន​កៀរ​ដួល​ចូល​រថយន្ត​កិន​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ។

ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរ​កើតឡើង មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ ចុះ​ទៅ​ពិនិត្យ​វាស់វែង​ឃើញ​ថា គ្រោះថ្នាក់​ចរាចរ​ដែល​កើតឡើង​បណ្ដាល​មក​ពី​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ទៅ​កៀរ​អ្នក​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​ដួល​កិន​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ចំណែក​អ្នកបើកបរ​ត្រូវ​បាន​រត់គេច​ខ្លួន​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ