ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​ម៉ូតូ​ពីមុខ​ទរ​បង្គោល​ភ្លើង​រង​របួសធ្ងន់​៣​នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើកបរ​រថយន្ត​លឿន​ពេក​គេច​ម៉ូតូ​ពីមុខ បណ្ដាល​រេ​ចង្កូត​ទៅ​បុក​បង្គោល​បំភ្លឺ​ផ្លូវ របួសធ្ងន់​ស្រាល​ប្រុស​ស្រី​៣​នាក់ ដែល​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​កំណាត់​ផ្លូវជាតិ​លេខ​៥…

ខេត្តបន្ទាយមានជ័យ ៖ បើកបរ​រថយន្ត​លឿន​ពេក​គេច​ម៉ូតូ​ពីមុខ បណ្ដាល​រេ​ចង្កូត​ទៅ​បុក​បង្គោល​បំភ្លឺ​ផ្លូវ របួសធ្ងន់​ស្រាល​ប្រុស​ស្រី​៣​នាក់ ដែល​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​គៀប សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា ៖ នៅ​ពេល​គ្រោះថ្នាក់​ចរាចរ​កើតឡើង​គឺ​ជន​រង​គ្រោះ បាន​បើកបរ​រថយន្ត​ធុន​កាំ​ម៉ា​រី​ឆ្លាម​មួយ​គ្រឿង ពាក់​ស្លាក់​លេខ ភ្នំពេញ ២E-៩០៨៦ បើក​បក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន បាន​គេច​ម៉ូតូ​ដែល​បើកបរ​ខាង​មុខ បណ្ដាល​ឲ្យ​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លឺ​ង​បំភ្លឺ​ផ្លូវ បណ្ដាល​គ្រោះថ្នាក់​របួសធ្ងន់​ស្រាល​៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ។

ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរ​កើតឡើង មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ចុះ​ទៅ​ពិនិត្យ​វាស់វែង​ប្រាប់​ថា មូលហេតុ​គ្រោះ​ចរាចរ​កើតឡើង​គឺ​បណ្ដាល​មក​ពី​ជន​រង​គ្រោះ​បើកបរ​លឿន​គ្មាន​ការ​ប្រុង​ប្រយ័ត្ន បណ្ដាល​បុក​ម​ង្គោ​ល​ភ្លឺ​បំ​ផ្លូវ បណ្ដាល​គ្រោះថ្នាក់​ធ្ងន់​ស្រាល​៣​នាក់ ចំណែក​រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ដោះស្រាយ​ការ​ខូចខាត​បង្គោល​ភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ