ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាននាំគ្រឿងញៀ.នអ៊ិចស្តា​ស៊ី​(MDMA)​​៥០០៦​គ្រាប់​ដល់កម្ពុជា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ស្បែក​ខ្មៅ​២​នាក់​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​ស្ត្រី​ខ្មែរ​ម្នាក់​ផង កាលពី​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រ​ឆាំ​ងគ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់​បញ្ជូន​ទៅ​កាន់​សាលាដំបូងរាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ជាង​២​គីឡូក្រាម​។ មន្ត្រី​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ស្បែក​ខ្មៅ​២​នាក់​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​ស្ត្រី​ខ្មែរ​ម្នាក់​ផង កាលពី​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រ​ឆាំ​ងគ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់​បញ្ជូន​ទៅ​កាន់​សាលាដំបូងរាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ជាង​២​គីឡូក្រាម​។

មន្ត្រី​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​បុរស​ជនជាតិ​ស្បែក​ខ្មៅ​២​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់ ត្រូវ​បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​១៥​រហូត​ដល់​ថ្ងៃ​ទី​១៨ វិច្ឆិកា ដោយ​​កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ទី​១​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​មន្ត្រី​គយ​រដ្ឋាករ​ប្រចាំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បង្ក្រាប​ករណី​ជួញដូរ​និង​ដឹក​ជញ្ជូន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ពី​ប្រទេស​បែ​ល​ហ្សុ​ិ​ក មក​កម្ពុជា តាម​រយៈ​ក្រុមហ៊ុន​មួយ​​ដោយ​លួចលាក់​បង្កប់​ក្នុង​កញ្ចប់​បញ្ញើ ។

នៅ​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​គឺ បុរស​ស្បែក​ខ្មៅ​២​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​ជាង​២​គីឡូក្រាម នៅ​ចំណុច​​មុខ​ស្ថានីយប្រេងឥន្ធន​តេ​លា តាម​ផ្លូវ​លេខ​១៧១ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មា​នជ័យ និង​នៅ​ចំណុច​បន្ទប់​ជួល​លេខ​2F18 សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បុរស​នី​ហ្សេ​រី​យា​៉​ទាំង​ពីរ​នាក់​នោះ​១-​ឈ្មោះ ONU ABEL MICHAEL អាយុ​៣៩​ឆ្នាំ (​អ្នកបញ្ជា​) ២-​ឈ្មោះ OKEKE SABINUS CHIMANKPA អាយុ​៣៤​ឆ្នាំ (​អ្នកសមគំនិត​) និង​៣​ឈ្មោះ មាស វាសនា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ (​អ្នក​ទទួល​កញ្ចប់​បញ្ញើ​ពី​ក្រុមហ៊ុន​) ។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​រឹបអូស​បាន​នោះ​ជា​ប្រភេទ​អុ​ិ​ច​ស្តា​ស៊ី​(MDMA) ចំនួន​៥០០៦​គ្រាប់ ស្មើនឹង​ទម្ងន់ ២០៥៤,៣៨​ក្រាម រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត ៕ ​

អត្ថបទសរសេរ ដោយ