ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo បន្ទោស​មនុស្ស​ម្នាក់ ដែល​ធ្វើ​ឲ្យ​ខ្លួន​ធ្លាក់​គ្រាប់​នៅ​រដូវ​កាល​នេះ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Give Me Sport បាន​ឲ្យ​ដឹង​ថា Ronaldo បាន​បង្ហើប​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​រក​គ្រាប់​បាល់​បាន​ត្រឹមតែ​មួយ​គ្រាប់​នៅ​ដើមរដូវ​កាល​នេះ ។ តែ​ពី​ដើមរដូវ​កាល​រហូត​មក​ដល់​ពាក់កណ្តាល​ខែវិច្ឆិកា​នេះ ជើង​ខ្លាំង…

តាម​ប្រភព​ព័ត៌មាន Give Me Sport បាន​ឲ្យ​ដឹង​ថា Ronaldo បាន​បង្ហើប​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​រក​គ្រាប់​បាល់​បាន​ត្រឹមតែ​មួយ​គ្រាប់​នៅ​ដើមរដូវ​កាល​នេះ ។

តែ​ពី​ដើមរដូវ​កាល​រហូត​មក​ដល់​ពាក់កណ្តាល​ខែវិច្ឆិកា​នេះ ជើង​ខ្លាំង Cristiano Ronaldo រក​គ្រាប់​បាន​ត្រឹមតែ​មួយ​គ្រាប់​ជូន​ក្រុម​តែ​ប៉ុណ្ណោះ ។ រូប​លោក​បាន​ចូល​លេង​ក្នុង​ប្រកួត​ហើយ តែ​បាន​ត្រឹមតែ​មួយ​គ្រាប់ ។ នេះ​បាន​ធ្វើ​ឲ្យ​ពិន្ទុ​របស់​ក្រុម Real Madrid ស្ថិត​នៅ​ក្រោម​ដៃគូ​ប្រកួតប្រជែង Barcelona ៨​ពិន្ទុ ។

Ronaldo ប្រាប់​ថា នេះ​មក​ពី​អាជ្ញាកណ្ដាល Ricardo de Burgos Bengoetxea ដែល​បាន​ពិន័យ​រូប​លោក​មិន​ឲ្យ​ចូល​ប្រកួត​៥​លើក ។ ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​ធ្វើ​ឲ្យ​លោក​បាត់បង់​ឱកាស​រក​គ្រាប់​បាល់​ជូន​ក្រុម ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ការ​ប្រកួត​ជាមួយនឹង El Clasico ជើង​ខ្លាំង Ronaldo ត្រូវ​បាន​អាជ្ញាកណ្ដាល Ricardo ពិន័យ​កាត​ក្រហម​បណ្ដេញ​ចេញពី​ការ​ប្រកួត ។ Ronaldo បាន​ច្រាន​អាជ្ញាកណ្ដាល ដែល​ធ្វើ​ឲ្យ​រូបគេ​ទទួល​បានការ​ពិន័យ​មិន​ឲ្យ​ចូល​ប្រកួត​៥​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ