ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​នឹង​ប្រជុំ​ជ្រើសរើស​សមាជិក គ​.​ជ​.​ប ថ្មី​ពី​គណបក្ស​ថ្មី​ៗ​នៅ​ស​ប្តា​ហ៍​ក្រោយ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​អនុប្រធាន​ម្នាក់ និង​សមាជិក​២​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) បាន​ដាក់​ពាក្យ​លាឈប់​ពី​ស្ថាប័ន​បោះ​ឆ្នោត​មួយ​​នេះ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ២០ វិច្ឆិកា​ ឆ្នាំ​២០១៧​នេះ រដ្ឋសភា​នឹង​កោះ​ប្រជុំ​នៅ​សប្តាហ៍​​ក្រោយ…

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​អនុប្រធាន​ម្នាក់ និង​សមាជិក​២​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) បាន​ដាក់​ពាក្យ​លាឈប់​ពី​ស្ថាប័ន​បោះ​ឆ្នោត​មួយ​​នេះ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ២០ វិច្ឆិកា​ ឆ្នាំ​២០១៧​នេះ រដ្ឋសភា​នឹង​កោះ​ប្រជុំ​នៅ​សប្តាហ៍​​ក្រោយ ​ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​អ្នក​ថ្មី​ជំនួស​តំណែង​ទំនេរ​នេះ ។ នេះ​បើ​តាម​ការ​​ឱ្យ​ដឹង​របស់​លោក ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា​ជាតិ​។​

​លោក ឡេ​ង ប៉េង​ឡុ​ង ​បាន​បន្ត​ថា ​សម្រាប់​បេក្ខភាព​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ​គឺ​មិនមែន​មក​ពី​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​នោះ​ទេ គឺ​មាន​ន័យ​ថា ​នឹង​ត្រូវ​ជ្រើស​រើស​​ចេញពី​គណបក្ស​ដែល​មាន​អាស​ន្នៈ​នៅ​រដ្ឋសភា​។ ដូច្នេះ​រដ្ឋសភា​នៅ​រង់ចាំ​ឱ្យ​ស្ថាប័ន​ គ​.​ជ​.​ប ធ្វើការ​អនុវត្តន៍​ការ​បែងចែក​អាស​ន្នៈ​ទៅ​គណបក្ស​ថ្មី​ចំនួន ៦ គណបក្ស​ដែល​​នឹង​ទទួល​បាន​អាស​ន្នៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ជា​ផ្លូវការ​ដោយ​អំណាច​សាលដីកា​របស់​សាលា​កំពូល​ចុះ​ថ្ងៃ​ទី ១៦ វិច្ឆិកា ថ្មី​ៗ​នេះ​។​

​សម្រាប់​ការ​បែងចែក​អាស​ន្នៈ​ជូន​ទៅ​គណបក្ស​នយោបាយ​ចំនួន ៦ នោះ គឺ គ​.​ជ​.​ប នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ២៣ វិច្ឆិកា ​ដើម្បី​ផ្ញើ​ជូន​រដ្ឋសភា​នូវ​ការ​អនុវត្ត​ការ​បែងចែក​នេះ ។

​សូម​បញ្ជាក់​ស្ថាប័ន គ​.​ជ​.​ប មាន​សមាសភាព ៩ រូប ​ដែល​ទទួល​បាន​អាណត្តិ ៥ ឆ្នាំ ។ សមាសភាព ៤ រូប​ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល និង ៤ រូប​ត្រូវ​ជ្រើសរើស​ចេញពី​គណបក្ស​មាន​អាស​ន្នៈ​ក្នុង​រដ្ឋសភា​ដែល​មិន​ចូលរួម​ក្នុង​រាជ​រដ្ឋា​ភិបាល និង ១ រូប​ត្រូវ​ជ្រើសរើស​ដោយ​មានការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ទាំងអស់​ដែល​មាន​អាស​ន្នៈ​ក្នុង​រដ្ឋសភា ។​

​យ៉ាងណាមិញ​សមាសភាព ៣ រូប​ក្នុង​ចំណោម ៤ រូប​ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន​លោក គួ​យ ប៊ុ​ន​រឿ​ន អនុប្រធាន​ គ​.​ជ​.​ប​ លោក រ៉ុ​ង ឈុ​ន និង​លោកស្រី តែ ម៉ា​នី​រ៉ុ​ង ជា​​សមាជិក គ​.​ជ​.​ប បាន​សរសេរ​លិខិត​ជា​ផ្លូវការ​ជូន​សម្តេច​ប្រធានរដ្ឋសភា​នា​ថ្ងៃ​ទី ២០ វិច្ឆិកា ប្រកាស​លាលែង​ពី​តំណែង​ជា​ផ្លូវការ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ