តាមប្រភពព័ត៌មាន Mirror បានឲ្យដឹងថា Neymar បានប្តូរផ្ទះស្នាក់នៅរបស់ខ្លួននៅក្នុងទីក្រុងប៉ារីស ទៅកាន់កន្លែងមួយទៀត ព្រោះតែខ្លាចអ្នកគាំទ្រលួចចូល ។
Neymar មានអារម្មណ៍ព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារតែកន្លងមកមានអ្នកគាំទ្រមួយចំនួនបានលួចផ្លោះចូលក្នុងរបងផ្ទះរបស់ខ្លួន ។ ម្យ៉ាងវិញទៀត កន្លងមកនេះក៏មានបញ្ហាខ្លះៗកើតឡើងនៅផ្ទះរបស់លោក ដែលត្រូវមានក្រុមអ្នកពន្លត់អគ្គិភ័យមកជួយ ។
នាពេលនេះ Neymar បានប្តូរផ្ទះទៅកន្លែងមួយទៀតហើយ ដែលកន្លែងនោះមិនត្រូវបានឲ្យដឹងជាសាធារណៈដូចលើកមុនទេ ។
គួរបញ្ជាក់ថា Neymar បានផ្លាស់ទៅនៅក្នុងទីក្រុងប៉ារីស ក្រោយពេលចូលមកទ្រនំថ្មី PSG ។ ផ្ទះនោះពិតជាធំ ហើយពិសេស ដែលមានអាងហែលទឹក និងសួនច្បារទំហំ៥,០០០ម៉ែត្រការ៉េ ៕
ចែករំលែកព័តមាននេះ