ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​អកត្តញ្ញូ​បែក​ថ្នាំ វាយ​ធ្វើបាប​ឪពុក​ម្ដាយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ប្រើប្រាស់​គ្រឿងញៀន​រហូត​ញៀន​ដល់​កម្រិត​បែក​ថ្នាំ​លែង​ដឹង​ខុស​ត្រូវ លែង​ស្គាល់​គុណ​ស្គាល់​ទោស លែង​ស្តាប់​ដំបូន្មាន ព្រមទាំង​វាយ​ធ្វើបាប​ឪពុក​ម្តាយ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​រស់នៅ​ក្នុង​ស្ថានភាព​ភ័យ​ខ្លាច​រាល់ថ្ងៃ​។ ដោយ​អត់ទ្រាំ​ទៅ​នឹង​ទ​ង្វើ​ដ៏​លាមក​របស់​កូន​តិរច្ឆាន​ខាងលើ​លែង​បាន​តទៅ​ទៀត​នោះ ទើប​ពួក​គាត់​សម្រេចចិត្ត​ប្តឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​កូនប្រុស​ខាងលើ​នោះ​នាំ​យក​ទៅ​ចាត់ការ​តាម​ច្បាប់…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ប្រើប្រាស់​គ្រឿងញៀន​រហូត​ញៀន​ដល់​កម្រិត​បែក​ថ្នាំ​លែង​ដឹង​ខុស​ត្រូវ លែង​ស្គាល់​គុណ​ស្គាល់​ទោស លែង​ស្តាប់​ដំបូន្មាន ព្រមទាំង​វាយ​ធ្វើបាប​ឪពុក​ម្តាយ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​រស់នៅ​ក្នុង​ស្ថានភាព​ភ័យ​ខ្លាច​រាល់ថ្ងៃ​។ ដោយ​អត់ទ្រាំ​ទៅ​នឹង​ទ​ង្វើ​ដ៏​លាមក​របស់​កូន​តិរច្ឆាន​ខាងលើ​លែង​បាន​តទៅ​ទៀត​នោះ ទើប​ពួក​គាត់​សម្រេចចិត្ត​ប្តឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​កូនប្រុស​ខាងលើ​នោះ​នាំ​យក​ទៅ​ចាត់ការ​តាម​ច្បាប់ ដោយ​លែង​ស្ដាយស្រណោះ​តទៅ​ទៀត​ហើយ បើ​មិន​ដូច្នោះ​ទេ​ពួក​គាត់​រស់នៅ​បៀមទុក្ខ​ព្រួយ​គ្មាន​សេចក្ដីសុខ​នឹង​គេ​ឡើយ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង កម្លាំង​នគរបាល​បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ជន​អន្ធពាល​ម្នាក់​នោះ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភូមិ​ថ្មគោល​៣ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

កូនប្រុស​អកត្តញ្ញូ​ញៀន​ថ្នាំ​វាយ​ម៉ែឪ​នេះ​ឈ្មោះ សេង សុខា អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ មាន​ម្តាយ​ឈ្មោះ សំ យ៉ា អាយុ​៥១​ឆ្នាំ មុខរបរ​មេផ្ទះ ឪពុក​ឈ្មោះ ស៊ិ​ន ធូ អាយុ​៤៨​ឆ្នាំ មុខរបរ​លក់​ត្រី​។ ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា កាលពីមុន​កូនប្រុស​របស់​គាត់​ម្នាក់​នេះ មានការ​ងារ​ធ្វើ​ជា​សន្តិសុខ ពេល​នោះ​គាត់​គ្មាន​ការ​ព្រួយបារម្ភ​នោះ​ទេ ព្រោះ​កូនប្រុស​បាន​ជួយ​រក​ប្រាក់​បាន​មួយ​ផ្នែក​ដែរ ប៉ុន្តែ​ក្រោយមក​បាន​ចាប់ផ្ដើម​ប្រើប្រាស់​គ្រឿងញៀន ហើយ​គាត់​បាន​ប្រៀនប្រដៅ​អប់រំ​ណែនាំ​ច្រើ​លើក​ច្រើន​សារ ដើម្បី​ឲ្យ​កូន​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ដែរ ប៉ុន្តែ​កូនប្រុស​ម្នាក់​នេះ​មិន​បាន​ស្ដាប់​តាម​ឡើយ​។

ទីបំផុត​គេ​បាន​លង់ខ្លួន​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ថ្នាំ​ញៀន និង​បាន​ញៀន​យ៉ាង​ជោគ​ជាំ​រហូត​ដល់​បោះបង់​ចោលការ​ងារ ដើរ​លេង​ពា​លា​អាវាសែ មិនតែប៉ុណ្ណោះ​បាន​បង្ក​អំពើ​ហិង្សារ​ក្នុង​គ្រួសារ វាយ​ពួក​គាត់​ព្រមទាំង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ថែម​ទៀត​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គាត់​តូចចិត្ត​ខ្លាំង​ណាស់​ដែល​មានកូន​ប្រុស​មិន​តាម​គន្លង​ធម៌​បែប​នេះ ហើយ​ក៏​ខ្មាស​អៀន​អ្នក​ជិតខាង​ណាស់​ដែរ ម្យ៉ាងទៀត​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​រាល់ថ្ងៃ​ទៀត​ផង​។ ដោយសារ​តែ​កូន​ប្រព្រឹត្ត​នៅ​ទ​ង្វើ​រ​គួរ​ឲ្យ​ខ្លាច​រាល់ថ្ងៃ​បែប​នេះ ទើប​ពួក​គាត់​អត់ទ្រាំ​លែង​បាន​តទៅ​ទៀត ហើយ​ហើយ​ក៏​ប្តឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​២​ឲ្យ​ចុះ​ទៅ​ចាប់ខ្លួន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ