ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ដល់​ម្លឹ​ង​មែន​! គេ​ចោទ​ថា ចោរ​ចាប់ចោរ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​ស័​ក្កិ​៤ ប៉ិច វ​ណ្ណា អធិការរង​នគរបាល​ស្រុក​ទ្រាំង ខេត្តតាកែវ រង​ការ​ចោទប្រកាន់​ពី​គ្រួសារ​ជនសង្ស័យ​ថា ស៊ីដាច់​ទូរស័ព្ទ iPhone…

ខេត្តតាកែវ ៖ លោក​ស័​ក្កិ​៤ ប៉ិច វ​ណ្ណា អធិការរង​នគរបាល​ស្រុក​ទ្រាំង ខេត្តតាកែវ រង​ការ​ចោទប្រកាន់​ពី​គ្រួសារ​ជនសង្ស័យ​ថា ស៊ីដាច់​ទូរស័ព្ទ iPhone 6Plus មួយ​គ្រឿង តម្លៃ​ជាង​៩០០​ដុល្លារ និង​លុយ​៤០​ម៉ឺន​រៀល នា​ពេល​កន្លង​ទៅ​នេះ​ក្នុង​ករណី​ចុះ​បង្ក្រាប​គ្រឿងញៀន​មួយ​នៅ​ក្នុង​ក្រុង​ដូន​កែវ​។

ប្រភព​ពី​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្រាប់​តាម​រយៈ​ទូរស័ព្ទ​ថា លោក​អធិការ​ង​ខាងលើ​បាន​យក​ទូរស័ព្ទ iPhone 6Plus មួយ​គ្រឿង តម្លៃ​ជាង​៩០០​ដុល្លារ និង​លុយ​៤០​ម៉ឺន​រៀល ពី​កូន​គាត់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ ។ ប្រភព​បាន​បន្ត​ថា ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​ហើយ លោក​អធិការ​ង​រូប​នេះ​បាន​ដកហូត​យក​ទូរស័ព្ទ​នេះ​បោះ​ចូល​ក្នុង​ឡាន ហើយ​បាន​សួរ​ទៅ​ជនសង្ស័យ​ថា មាន​មាស មាន​ប្រាក់​អី​ទេ ។

ជនសង្ស័យ​ឆ្លើយ​ថា អត់​មាន​ទេ បន្ទាប់​ពី​ដក​យក​ទូរស័ព្ទ​រួច​ហើយ ក្នុង​នោះ​ក៏​មាន​ទូរស័ព្ទ N ចុច​ពិល​មួយ​ផង​ដែរ ។ ពេល​ដែល​គ្រួសារ​ជនសង្ស័យ​សួរ​រក​ទូរស័ព្ទ និង​លុយ លោក ប៉ិច វ​ណ្ណា អធិការ​ង​បាន​ប្រាប់​ថា លុយ​ចែក​កូនចៅ​ចាយ​អស់ហើយ ព្រោះ​កូនចៅ​ច្រើន ហើយ​ទូរស័ព្ទ​លោក​ប្រាប់​ថា ចាំ​រក​មើល​ឲ្យ តែ​មក​ដល់​ពេល​នេះ​គ្រួសារ​ជន​សង្ស័យ​នៅ​មិន​ទាន់​ទទួល​បាន​ទូរស័ព្ទ​ដែល​បាត់​នោះ​នៅឡើយ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​ដកហូត​នោះ​លោក​អធិការរង​នេះ​បាន​និយាយ​ថា ទូរស័ព្ទ​នេះ​យក​ទុក​ឲ្យ​កូន​អញ​ប្រើ ។

គួ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​​កន្លង​ទៅ​នេះ មុន​បុណ្យ​ភ្ជុំ​ធំ​នៅ​ជិត​ផ្សារណាត់​តាកែវ លោក​អធិការ​ង​នគរបាល​ស្រុក​ទ្រាំង​បាន​ចុះ​សហការ​ជាមួយ​នគរបាល​ក្រុង​ដូន​កែវ បង្ក្រាប​ករណី​ចែកចាយ​គ្រឿង​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​បាន​ដកហូត​គ្រឿងញៀន​១​កញ្ចប់ ទូ​ស័ព្ទ​ដែ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង ព្រមទាំង​លុយ​៤០​ម៉ឺន​រៀល និង​ម៉ូតូ​១​គ្រឿង ។ ក្រោយ​ពី​ចាប់ខ្លួន​រួច​លោក ប៉ិច វ​ណ្ណា បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កសាង​សុំ​ណុំ​រឿង​ទៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ទ្រាំង រួច​បញ្ជូន​បន្ត​មក​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿង​ញៀន​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាត់ទោស​ទៅ​តាម​ច្បាប់។

បើ​តាម​លោក​អធិការរង​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា​នេះ​ថា វត្ថុ​តាង​ទាំងអស់​លោក​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​អស់ហើយ ប៉ុន្តែ​ខាង​ការិយា​ល័យ​ជំនាញ​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​តាម​របាយការណ៍​សរសេរ​ថា ទូរស័ព្ទ​០៣​គ្រឿង តែ​មិន​បាន​សរសេ​ថា​ម៉ាក​អ្វី​នោះ​ទេ រួម​នឹង​គ្រឿងញៀន និង​ប្រដាប់​សម្រាប់​ជក់​ប៉ុណ្ណោះ ហើយ​ទូរស័ព្ទ​ដែល​បញ្ជូន​មក​ប្រើ​មិនកើត​ទាំងអស់ ។ ការិយាល័យ​ជំនាញ​បាន​បន្ត​ថា ស្រុក​គេ​ដក​យក​អស់ហើយ ហើយ​គេ​ទិញ​តែ​ទូរស័ព្ទ​អន់​ៗ ខូច​ៗ​ដាក់​មក​ប៉ុណ្ណោះ ។ ប៉ូលិស​តូចតាច​ម្នាក់​ដែល​ដឹង​ហេតុ​ការ​នោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា គេ​យក​លក់​អស់ហើយ បើ​មិន​ដូច្នេះ​គឺ​យក​ប្រើ​តែ​ម្តង ។

សូម​បញ្ជាក់​ថា គ្រួសារ​ជនសង្ស័យ​មិន​សុខចិត្ត​ទេ ដែល​គេ​ធ្វើបាប​គ្រួសារ​គាត់​ទាំង​គាត់​ខ្វះមុខខ្វះក្រោយ​ផង​នោះ ចំពោះ​ការ​ចាប់ខ្លួន​កូន​គាត់​ក៏​ចាប់​ទៅ​ចុះ តែ​សូម​ឲ្យ​សង​របស់​ទាំង​អស់នោះ​ឲ្យ​គាត់​វិញ ។ គ្រួសារ​ជនសង្ស័យ​ក៏​បាន​ស្នើ​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគ​បាល​ខេត្ត​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ