ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រ​ហើយ​កូន​ឈឺ​ទៀត​! ដើម្បី​កូន​សុខចិត្ត​ស៊ី​ស្មៅ​រក​លុយ

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ពីរ​នាក់​ដែល​រស់នៅ​ភូមិ​ដាច់​ស្រយាល​នៅ​ខេត្ត​ហ៊ូ​ណា​ន បាន​ស៊ី​ស្មៅ​នៅ​តាម​ចិញ្ចើម​ផ្លូវ ដើម្បី​ឲ្យ​គេ​ផ្តល់​ប្រាក់​ជួយ​ព្យាបាល​កូន​របស់​ខ្លួន​។ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ពីរ​នាក់​ដែល​រស់នៅ​ភូមិ​ដាច់​ស្រយាល​នៅ​ខេត្ត​ហ៊ូ​ណា​ន បាន​ស៊ី​ស្មៅ​នៅ​តាម​ចិញ្ចើម​ផ្លូវ ដើម្បី​ឲ្យ​គេ​ផ្តល់​ប្រាក់​ជួយ​ព្យាបាល​កូន​របស់​ខ្លួន​។

ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ Weiling បាន​ប្រាប់​ថា នាង និង​ប្តី​របស់​នាង​ឈ្មោះ Nengyong អស់​លទ្ធភាព​ក្នុង​ការ​រក​លុយ​ព្យាបាល​កូន​កើត​ជំងឺមហារីក​ឈាម​ទៀត​ហើយ​។ នាង និង​ប្តី​បាន​អង្គុយ​លុតជង្គង់​ឲ្យ​អ្នកផង​ហុច​លុយ​ឲ្យ​។ ពេល​គេ​ឲ្យ​លុយ នាង និង​ប្តី​នឹង​ស៊ី​ស្មៅ​ឲ្យ​គេ​អាណិត​។

មុន​នឹង​ជ្រើសរើស​យក​វិធី​នេះ ពួក​គេ​បាន​ដើរ​ខ្ចី​លុយ​គ្រប់​ទិស​ទី​ហើយ​។ នា​ពេល​នេះ ជំពាក់​គេ​ក៏​ជំពាក់ អស់​លុយ​ក៏​អស់​លុយ​។ មាន​តែ​ផ្លូវ​ម្យ៉ាង​គត់ គឺ​ធ្វើ​បែប​នេះ​។

កូនប្រុស​ដែល​មាន​ជំងឺ​ធ្លាប់​បាន​វះកាត់​ប្តូរ​ខួរឆ្អឹងខ្នង​ម្តង​ហើយ តែ​ក្រោយមក​ក៏​ឈឺ​សួត​។ ជំងឺ​កាន់តែ​ទ្រុឌទ្រោម ស្រប​ពេល​នឹង​ប្រាក់​កំពុង​តែ​ហៅ​លែង​លឺ​។ តាំងពី​ព្យាបាល​មក ប្តី​ប្រពន្ធ​ពីរ​នាក់​ខាងលើ បាន​ចំណាយ​ប្រាក់​ជិត​១២​ម៉ឺន​ដុល្លារ​។ ទោះបីជា​កូនប្រុស​ធ្លាប់​ប្រាប់​ឲ្យ​ឈប់​ព្យាបាល​ក៏​ដោយ ក៏​ទឹក​ចិត្តជា​ម្តាយ​ឪពុក​នៅ​តែ​ព្យាយាម ទោះ​ត្រូវ​ស៊ី​ស្មៅ​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ