ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥឡូវនេះ​សហាវម៉្លេះ! ក្មេង​កំពុង​ឃ្វាល​គោ​សុខៗ ស្រាប់តែ​ដេញ​តាម​សម្លា.ប់ (មាន​វីដេអូ​ឃ្លីប)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយការណ៍បឋម​បាន​ឱ្យដឹងថា មុ​ន​នេះ​បន្តិច​មាន​ករណី​ឃាត​កម្ម​សម្លាប់​ក្មេង​ប្រុស​ម្នាក់​នៅ​វាលស្រែ ហេតុ​ការណ៍​​បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលកាល​ពីវេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយការណ៍បឋម​បាន​ឱ្យដឹងថា មុ​ន​នេះ​បន្តិច​មាន​ករណី​ឃាត​កម្ម​សម្លាប់​ក្មេង​ប្រុស​ម្នាក់​នៅ​វាលស្រែ ហេតុ​ការណ៍​​បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលកាល​ពីវេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដោយ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​ភ្លាមៗ ។

សេចក្តីរាយ​ការណ៍​បន្តថា ជនសង្ស័យខាង​លើ​ឈ្មោះ​ វ៉ា រដ្ឋា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ (ដែល​អ្នក​ភូមិ​ថា​បែក​ថ្នាំ)  និង​ជន​រងគ្រោះ​​ឈ្មោះ​ លន ទុន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​ភូមិ-ឃុំ​ជា​មួយ​គ្នា។

បើតាម​ប្រភពពី​កន្លែង​កើតហេតុ​បាន​ឱ្យដឹងថា មុន​ពេល​កើត​ហេតុ ក្មេង​ប្រុស​រងគ្រោះ​ត្រូវ​បាន​ម្តាយ​ប្រើ​ឱ្យ​ទៅឃ្វាល​គោ​​នៅ​វាល​ស្រែ​កន្លែង​កើត​ហេតុ​ខាងលើ ខណៈ​ពេល​កំពុង​​ឃ្វាល​ ស្រាប់តែ​លេច​មុខ​ជនដៃ​ដល់​ដែល​បែក​ថ្នាំ​មក​ដេញ​វាយ​សម្លាប់​ក្មេង​ប្រុស​រងគ្រោះ និង​ចាប់​ជ្រមុជ​ទឹក​រហូត​ដល់​ស្លាប់​តែ​ម្តង ពេល​នោះ​អ្នក​ភូមិ​មិន​អាច​ជួយ​​ទាន់​ពេល​វេលា​នោះទេ ព្រោះ​ស្ថិត​នៅ​ឆ្ងាយ​ពេក ។ ក្រោយ​ពេល​កើតហេតុ​ អ្នក​ភូមិ​បាន​នាំ​គ្នា​ដេញ​តាម​ជនសង្ស័យ​រហូត​​ចាប់បាន រួច​នាំ​យក​ទៅ​ប្រគល់​ព្រហ្ម​ទណ្ឌ​តែ​ម្តង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ