ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ! នាទីចុងក្រោយ​ដែល​ព្យាយាម​ជែង

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ​៖ អ្នកដំណើរ​ម្នាក់​បាន​រង​របួស​ធ្ងន់ និង​១៣​នាក់​ទៀត​ រង​របួស​មធ្យម ​ខណៈ​ពួកគេ​​​​ជិះ​​រថយន្ត​ ​ក៏​មាន​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ទៀត​បើក​​យ៉ាង​លឿន​ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា រួច​​បាន​​ជែង​រថយន្ត​ដែល​នៅ​ខាង​មុខ  ​បណ្ដាលឱ្យ​រេ​ចង្កូត…

ខេត្តកណ្ដាល ​៖ អ្នកដំណើរ​ម្នាក់​បាន​រង​របួស​ធ្ងន់ និង​១៣​នាក់​ទៀត​ រង​របួស​មធ្យម ​ខណៈ​ពួកគេ​​​​ជិះ​​រថយន្ត​ ​ក៏​មាន​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ទៀត​បើក​​យ៉ាង​លឿន​ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា រួច​​បាន​​ជែង​រថយន្ត​ដែល​នៅ​ខាង​មុខ  ​បណ្ដាលឱ្យ​រេ​ចង្កូត ​ជ្រុល​ទៅ​បុក​រថយន្តពួកគេតែម្តង ។ បន្ទាប់​មក​ អ្នកបើកបរ​រថយន្ត​បង្ក ដែល​មិន​បាន​រង​របួស​នោះ​បាន​ចុះ​រត់គេច​ខ្លួន​​បាត់​ស្រមោល ​។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ​វិច្ឆិកា ​ស្ថិត​នៅ​លើ​​កំណាត់​ផ្លូវជាតិ​លេខ​​៤ ត្រង់​ចំណុច​ភូមិ​ជ្រៃ​មង្គល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ ។

រថ​យន្ត​បង្កគ្រោះថ្នាក់នេះ ​​ប្រភេទ​​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៌​ក្រហម ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-8815  អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ទេ ។ចំណែក​​រថយន្ត​រង​គ្រោះ ​ម៉ាក​អេស​សាំ​យ៉ុ​ង ព​ណ៌.ស មាន​អ្នក​ជិះ​នៅ​លើ​នោះ​ម្នាក់​រង​របួសធ្ងន់ និង​១៣​នាក់​ទៀត​ រង​របួស​មធ្យម​និង​ស្រាល និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​។

​​​​​កម្លាំង​នគរបាល​ចរាចរ​ស្រុក​អង្គស្នួល បាន​ចុះ​ទៅ​អន្តរា​គម​ន៍វាស់វែង និង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អ​ឌិ​ការដ្ឋាន​នគរបាល​ចរាចរ​ស្រុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕

អត្ថបទសរសេរ ដោយ