ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ទៅ​ថ្ងៃ​ខាង​មុខ​ជ្រោយចង្វារ​នឹង​ក្លាយជា​យ៉ាងណា?(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដីដុះ​មួយ​កន្លែង រួម​ជាមួយ​ព្រៃ​ត្រែង និង​ចំណតទូក​នេសាទ​ដែល​ចត​ត្រៀបត្រា​នៅ​ជ្រោយចង្វារ​ត្រើយ​ខាងកើត​ហាក់​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​នា​រដូវ​ទឹកសម្រក​នេះ ។ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​មក​ដើរ​កម្សាន្ត​នៅ​តាម​ច្រាំង​ទន្លេ​ទ​ទួ​ច​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជួយ​ចាត់វិធានការ​ណ៍ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង…

រាជធានី​ភ្នំពេញ ៖ ដីដុះ​មួយ​កន្លែង រួម​ជាមួយ​ព្រៃ​ត្រែង និង​ចំណតទូក​នេសាទ​ដែល​ចត​ត្រៀបត្រា​នៅ​ជ្រោយចង្វារ​ត្រើយ​ខាងកើត​ហាក់​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​នា​រដូវ​ទឹកសម្រក​នេះ ។

ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​មក​ដើរ​កម្សាន្ត​នៅ​តាម​ច្រាំង​ទន្លេ​ទ​ទួ​ច​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជួយ​ចាត់វិធានការ​ណ៍ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ អ្វី​ដែល​កាន់តែ​សំខាន់​នោះ​គឺថា ជ្រោយចង្វារ​ត្រើយ​ខាងកើត​គឺជា​ទឹកដី​ក្រុង​រណប​ថ្មី ជា​ដី​មាស ដី​ពេជ្រ​ដ៏​មាន​សត្តា​នុ​ពល ។

ភ្ញៀវ​ទេសចរណ៍​ជាតិ​ម្នាក់ ដែល​បាន​ដើរ​កម្សាន្ត​តាម​មាត់ច្រាំង​ទន្លេសាប​ខាង​ជ្រោយចង្វារ​ត្រើយ​ខាងកើត​បាន​ឲ្យ​ដឹង​ថា ក្បាលជ្រោយ​ចង្វារ​ជា​តំបន់​មួយ​ដែល​គួរ​ឲ្យ​គយគន់ ហើយ​កំពុង​តែ​ទាក់ទាញ​អ្នក​ទេសចរណ៍​មក​កម្សាន្ត​ជា​ហូរហែរ ។

អ្នក​ទេសចរណ៍​បាន​បន្ត​ថា «​នៅ​ពេល​ដែល​យើង​មើលទៅ​ទិស​ខាងលិច ឃើញ​ព្រះ​បរមរាជវាំង មើល​ទិដ្ឋភាព​កោះ​ពេជ្រ​កំពុង​តែ​អភិវឌ្ឍ ឃើញ​សំណង់​ខ្ពស់​ៗ​កំពុង​តែ​ឈរ​អណ្តែត​ខ្លួន​ទៅ​លើ​អាកាស ដែល​បញ្ជាក់​ថា​រាជធានី​ភ្នំពេញ​កំពុង​តែ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង »​។

អ្នក​ទេសចរណ៍​បន្ត​ទៀត​ថា ចាប់តាំងពី​គល់​ស្ពាន​ជ្រោយចង្វារ​រហូត​ដល់​ក្បាលជ្រោយ​នា​រដូវ​ទឹកសម្រក​ឃើញ​មាន​ដីដុះ​ជាប់មាត់​ច្រាំង​ទន្លេ ដែល​លាត​ស​ន្ទឹ​ង​ពី​ច្រាំង​រហូត​ដល់​ផ្ទៃ​ទឹក​មិន​តិច​ជាង​១០០​ម៉ែត្រ​នោះ​ទេ ។

https://www.youtube.com/watch?v=Exe19ukyBY4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ