ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួបពិភាក្សាជាមួយប្រតិភូនគរបាលជាតិកូរ៉េ ដើម្បីរឹតចំណងសាមគ្គីភាព

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យ…

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យ គណៈប្រតិភូមួយក្រុមដែលដឹកនាំ ដោយ លោក ណា ហុងឃ្យូ ប្រតិភូនគរបាលជាតិកូរ៉េប្រចាំនៅកម្ពុជា ដែលអញ្ជើញមកទស្សនៈកិច្ចជាផ្លូវការក្នុងដឹកដីនៃខេត្តសៀមរាប ចូលជួបសំណេះសំណាលសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីយោគយល់គ្នាទៅវិញទៅមក ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីស្នងការរងនគរបាលខេត្ត ជាច្រើនអ្នកទៀតផងដែរ ។

ក្នុងជំនួបពិភាក្សានាពេលនោះដែរ លោក ណា ហុងឃ្យូ តំណាងប្រតិភូបានមានប្រសាសន៍ថា លោកសូមថ្លែងការកោតសសើរដ៍ស្មោះអស់ពីចិត្ត ចំពោះការដឹកនាំរបស់លោកស្នងការក៏ដូចជាកងកម្លាំងនគរបាលខេត្តទាំងអស់របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងការការពារថែរក្សាសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អ្នកវិនិយោគទុននានា បានយ៉ាងល្អប្រសើរកន្លងមក ក្នុងនោះក៏មានប្រជាជនកូរ៉េ ដែលរស់នៅប្រកបរបរក្នុងទឹកដីនៃខេត្តសៀមរាបនេះផងដែរ ។

លោកបានមានប្រសាសន៍បន្តថា ដើម្បីគ្រប់គ្រងប្រជាពលរដ្ឋកូរ៉េដែលស្នាក់នៅប្រកបរបររកស៊ីនៅក្នុងខេត្តសៀមរាបឱ្យបានកាន់តែល្អប្រសើរ លោកមានគោលបំណងឱ្យនគរបាលកូរ៉េម្នាក់ប្រចាំនៅខេត្តសៀមរាម ដើម្បីធ្វើការសហការណ៍ជាមួយកម្លាំងនគរបាលខេត្ត ក្នុងការគ្រប់គ្រងឱ្យបានកាន់តែល្អប្រសើរថែមទៀត ។

ក្នុងឱកាសនាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប បានសម្ដែងនូវការស្វាគមន៍យ៉ាងរីករាយចំពោះ វត្តមានគណៈប្រតិភូកូរ៉េ នាពេលនេះ លោកបានមានប្រសាសន៍ជូនគណៈប្រតិភូ ពាក់ព័ន្ធទៅនឹងកិច្ចការពារថែរក្សា សន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ ពិសេសការអនុវត្តច្បាប់របស់នគរបាលជាតិកម្ពុជា ក៏ដូចការអនុវត្តច្បាប់អន្តោរប្រវេសន៍របស់កម្លាំងនគរបាលកម្ពុជាជូនប្រតិភូផងដែរ ។

លោកឧត្តមសេនីយ៍ស្នងការបានមានប្រសាសន៍បន្តថា លោកសូមស្វាគមន៍ជានិច្ចចំពោះគោលបំណងក្នុងការដាក់ប៉ូលិសកូរ៉េប្រចាំនៅខេត្តសៀមរាប ក្នុងកិច្ចសហប្រតិបត្តិការណ៍សំដៅរក្សាសន្តិសុខសុវវត្ថិភាពជូនប្រជាពលរដ្ឋយើងទាំងពីរ ។ ក្នុងអង្គពិធីនាពេលនោះដែរ លោកទាំង២ ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ទៅវិញទៅមក ដើម្បីរឹតចំណងសាមគ្គីភាព រវាងនគរបាលជាតិកម្ពុជា និងនគរបាលជាតិកូរ៉រ ឱ្យកាន់តែស្ថិតស្ថេរយូរអង្វែងផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ