ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ជាប់​ហ្គា​រ​បោល​បុក​រ៉ឺ​ម៉ក​ដឹក​គ្រឿងសង្ហារិម​ខ្ទេច​មុខ​ខ្លួនឯង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​សង្ស័យ​តែ​ជាប់​ហ្គា​រ នៅ​ខណៈ​ពេល​កំពុង​បើកបរ​សុខ​ៗ ស្រាប់តែ​ស្ទុះ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​មុខ​ឆ្លងផ្លូវ​ពី​ម្ខាង​ទៅ​ម្ខាង ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹកឈើ​មួយ​គ្រឿង ដែល​កំពុង​បើកបរ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង ។ បណ្ដាល​ឲ្យ​ជ្រុះ​ឈើ​កូន​ក្រឡឹង បង្កាន់ដៃ​ផ្ទះ​រាល​ពេញ​ដី…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​សង្ស័យ​តែ​ជាប់​ហ្គា​រ នៅ​ខណៈ​ពេល​កំពុង​បើកបរ​សុខ​ៗ ស្រាប់តែ​ស្ទុះ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​មុខ​ឆ្លងផ្លូវ​ពី​ម្ខាង​ទៅ​ម្ខាង ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹកឈើ​មួយ​គ្រឿង ដែល​កំពុង​បើកបរ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង ។ បណ្ដាល​ឲ្យ​ជ្រុះ​ឈើ​កូន​ក្រឡឹង បង្កាន់ដៃ​ផ្ទះ​រាល​ពេញ​ដី ប៉ុន្តែ​ជា​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​ក៏​ស្លាប់​នោះ​ឡើយ ។ ចំណែក​រថយន្ត​បង្ក​នោះ បាន​រង​ការ​ខូចខាត​ក្រពឹត​មុខ និង​បែក​ចង្កៀង​ខ្លួនឯង​មួយ​ចំហៀង​ខាងឆ្វេង ហើយ​រ៉ឺ​ម៉ក​ដឹកឈើ​ក៏​បាន​រង​ការ​ខូចខាត​ខ្លះ​ៗ​ដែរ តែ​មិន​ធ្ងន់ធ្ងរ​នោះ​ឡើយ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​កងពលតូច​លេខ​៧០ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ខាងលើ​នោះ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AL-៧០៩១ បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ ចំណែក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹកឈើ​កូន​ក្រឡឹង​បង្កាន់ដៃ​ផ្ទះ​នោះ ម៉ាក​ស៊ី​ទី​ផ្លឹ​ស​សេ​១០០ ពណ៌​ក្រហម បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ នៅ​មុន​ពេល​កើតហេតុ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​ខាងលើ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បង្ក​ដែល​បើកបរ​បញ្ច្រាសទិស​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង រេ​ចង្កូត​ឆ្លងផ្លូវ​ជ្រុល​ទៅ​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ធ្លាក់​ឈើ​មក​ដី​រាល​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​សំណាងល្អ​ខ្លាំង​ណាស់ ដែល​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ និង​អ្នក​ជិះ​រ៉ឺ​ម៉ក​ដឹកឈើ​នោះ​រង​របួស​ឡើយ ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​ក្រពឹត​មុខ និង​បែក​ចង្កៀង​មួយ​ចំហៀង​ខាងឆ្វេង ឬ​ឯ​រ៉ឺ​ម៉ក​ក៏​បាន​រង​ការ​ខូចខាត​ខ្លះ​ដែរ ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​២​បាន​ធ្វើការ​សម្របសម្រួល​គ្នា​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​នោះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ