ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ម្នាក់​បា.ញ់​សម្លា.ប់​មនុស្ស​3​នាក់​មុន​ធ្វើ​អត្តឃា.ត

6 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ទូរទស្សន៍​បារាំង BFMTV រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ថា ប៉ូលិស​ម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស​៣​នាក់ និង​ធ្វើ​ឱ្យ​របួស​៣​នាក់​ទៀត​ជាមួយ​អាវុធ​របស់​គេ​មុន​​ពេល​ធ្វើ​អត្ថ​ឃាត​កាលពី​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា…

ប្រទេស​បារាំង ៖ ទូរទស្សន៍​បារាំង BFMTV រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ថា ប៉ូលិស​ម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស​៣​នាក់ និង​ធ្វើ​ឱ្យ​របួស​៣​នាក់​ទៀត​ជាមួយ​អាវុធ​របស់​គេ​មុន​​ពេល​ធ្វើ​អត្ថ​ឃាត​កាលពី​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា នៅ VIEUX SARCELLES ជា​សង្កាត់​មួយ​ស្ថិត​នៅ​ភាគ​ខាងជើង​ក្រុងប៉ារីស ។

ទូរទស្សន៍​នោះ​បន្ត​ថា ប៉ូលិស​រូប​នេះ​ដំបូង​បាន​បាញ់​សម្លាប់​មនុស្ស​២​នាក់​នៅ​តាម​ផ្លូវ​សា​ធារណៈ​មួយ ដែល​ពួក​គេ​ពុំ​មាន​ទំនាក់ទំនង​អ្វី​ទាំងអស់​ជាមួយ​គ្នា រួច​បន្ទាប់​មក​បាន​សម្លាប់​​ឪពុកក្មេក​របស់​ខ្លួន ហើយ​បាញ់​ឱ្យ​របួស​ប្រពន្ធ​គេ ម្តាយ​នាង និង​ប្អូនស្រី​នាង​នៅ​ឯ​ផ្ទះ​ដែល​ភ​រិយា​គេ​រស់នៅ ។

ចំណែក​កាសែត​បារាំង LE PARISIEN គូសបញ្ជាក់​ថា ទីបំផុត​ប៉ូលិស​រូប​នោះ​បាន​សម្លាប់​​ខ្លួនឯង​នៅ​សួនច្បារ​ផ្ទះ​ក្បែរ​ឆ្កែ​មួយ​ក្បាល​របស់​គេ ។ ប៉ូលិស​រូប​នេះ ស្ថិត​ក្នុង​កងឯកភាព​ប៉ូលិស​ការពារ​សន្តិសុខ និង​ធ្វើ​អន្តរាគមន៍​នៃ​កង​ប៉ូលិស​ក្រុងប៉ារីស ។ កាសែត LE PARISIEN បន្ត​ថា ការ​ឈ្លោះ​ទាស់ទែង​គ្នា​ជាមួយ​ប្រពន្ធ​អាច​ជា​មូលហេតុ​នៃ​សោកនាដកម្ម នេះ ។

ការ​បាញ់​សម្លាប់​មនុស្ស​នោះ​កើត​មាន​ខណៈ​ការ​ធ្វើ​អត្តឃាត​ក្នុង​ជួរ​កងកម្លាំង​ប៉ូលិស​បារាំង​​មានការ​កើនឡើង ។ ចាប់តាំងពី​ដើមឆ្នាំ​២០១៧​នេះ​មក ប៉ូលិស​យ៉ាងតិច​៤៦​នាក់ និង​តម្រួត​បារាំង​១៦​នាក់​បាន​ធ្វើ​អត្តឃាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ