ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​សៀមរាប​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​រុះរើ​ស្លាក​គណៈបក្ស​សង្គ្រោះ​ជាតិ​ចោល

6 ឆ្នាំ មុន
  • សៀមរាប

ក្រុង​សៀមរាប ៖ នា​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​លោក សូរ​ប្លា​តុង អភិបាលក្រុង​សៀមរាប​បាន​ចុះ​រុះរើ​ទំលាក់​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ទាំង​អស់ហើយ សរុប​ចំនួន​៧០​ស្លាក​នៅ​ក្នុង​១២​សង្កាត់​ទូ​ទាំង​ក្រុង​សៀមរាប ក្រោយ​ពី​តុលាការ​កំពូល…

ក្រុង​សៀមរាប ៖ នា​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​លោក សូរ​ប្លា​តុង អភិបាលក្រុង​សៀមរាប​បាន​ចុះ​រុះរើ​ទំលាក់​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ទាំង​អស់ហើយ សរុប​ចំនួន​៧០​ស្លាក​នៅ​ក្នុង​១២​សង្កាត់​ទូ​ទាំង​ក្រុង​សៀមរាប ក្រោយ​ពី​តុលាការ​កំពូល បាន​កាត់ទោស​រំលាយ​គណបក្ស​នេះ​ចោល ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ក្រុង​សៀមរាប​មិន​មាន​សល់​ស្លាក​បក្ស​សង្គ្រោះ​ជាតិ​ដាក់​បង្ហាញ​ទៀត​ទេ ស្លាក​ដែល​រុះរើ និង​ទំលាក់​រួច​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១២​សង្កាត់​ក្នុង​ក្រុង​សៀមរាប ។ ការ​ទម្លាក់ និង​រុះរើ​ទម្លាក់​ស្លាក​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល​បាន​កាត់ទោស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​លុបឈ្មោះ​គណបក្ស​នេះ​ចេញពី​បញ្ជី​គណបក្ស​នយោបាយ ព្រមទាំង​បង្គាប់​ឲ្យ​អាជ្ញាធរ​គ្រប់​រាជធានី​ខេត្ត ចុះ​អនុវត្ដ​សាលដីកា​ទម្លាក់​ស្លាក​, បដា និង​ពាក្យស្លោក​ផ្សេង​ៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទូ​ទាំង​ប្រទេស ។

គួរ​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល​របស់​កម្ពុជា​បាន​ប្រកាស​សាលដីកា​សម្រេច​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ពី​ថ្ងៃ​ចេញ​ដីកា​នេះ​តទៅ ដោយសារ​តែ​គណបក្ស​នេះ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ជា​ប្រព័ន្ធ​ឃុបឃិត​ជាមួយ​បរទេស​ក្នុង​គោលដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា ។ ជាមួយ​គ្នា​នេះ តុលាការ​កំពូល​ក៏​បាន​ប្រកាស​ហាមឃាត់​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ