ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ថ្មី

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​សាលាក្រុង​កំពង់ឆ្នាំង ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​មុខ​តំណែង​អភិបាល អភិបាលរង​ក្រុង​កំពង់ឆ្នាំង ក្រោម​អធិបតីភាព…

ខេត្តកំពង់ឆ្នាំង ៖ នៅ​សាលាក្រុង​កំពង់ឆ្នាំង ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​មុខ​តំណែង​អភិបាល អភិបាលរង​ក្រុង​កំពង់ឆ្នាំង ក្រោម​អធិបតីភាព លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ពី​ម​ន្រី​រាជការ មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ លោកស្នងការ និង​មន្ត្រី​សាលាក្រុង​ជា​ច្រើន​រូប​ប​ទៀត ។

លោក ឱម សុភា នាយក​រដ្ឋ​បាក​សាលាខេត្ត​កំពង់ឆ្នាំង បាន​អាន​ប្រកាស​ផ្ទេរ​ភារកិច្ច​ដែល​ត្រូវ​បាន​ផ្ទេរ​លោក យិ​ន សា​វេន អភិបាលស្រុក​ជល​គី​រី តែងតាំង​មក​ជា អភិបាលក្រុង​កំពង់ឆ្នាំង និង​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច លោក ហៃ មនោ​រម្យ ផ្ទេរ​ពី​អភិបាលក្រុង​កំពង់ឆ្នាំង តែងតាំង​ជា​អភិបាលស្រុក​ជល​គី​រី​វិញ ។ ក្នុង​ឱកាស​នោះ​ដែរ លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្តូរ​ផ្ទេរ​ភារកិច្ច គឺជា​ក្រឹត្យក្រម និង​លក្ខន្តិក​របស់​មន្ត្រីរាជការ ដែល​គ្រប់​អាណត្តិ​៤​ឆ្នាំ​ម្តង ។ ជាមួយ​គ្នា​នេះ ក្នុង​នាម​អាជ្ញាធរ​ខេត្ត សូម​អំពាវនាវ​ដល់​មន្ត្រី​សាលាក្រុង​កំពង់ឆ្នាំង​ទាំងអស់ សូម​សាមគ្គី​សហការ​ជាមួយ​អភិបាល អភិបាលរង​ក្រុង​កំពង់ឆ្នាំង​ថ្មី ដើម្បី​កសាង​អភិវឌ្ឍន៍ និង​កសាង​ក្រុង​កំពង់ឆ្នាំង​ឲ្យ​រីក​ចម្រើន និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ