ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា! តាម២ឆ្នាំទើប​ចាប់​បាន​ អ្នកប៉ិនរំខានសមត្ថកិច្ចក្នុង​អាយ​កូម​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ ​ដែល​រំខាន​សមត្ថកិច្ច និង​លួច​កៀប​លេខ​វិទ្យុទាក់ទង ​ដែល​ជា​កត្តា​ធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់​​សន្តិសុខ​ជាតិ​យ៉ាង​ខ្លាំង ​រួម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត​ ខណៈ​ជនសង្ស័យ​នេះ ត្រូវ​បាន​តាមដាន​អស់​រយៈពេល​២ឆ្នាំ​មក​ហើយ​…

រាជធានីភ្នំពេញ ៖ ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ ​ដែល​រំខាន​សមត្ថកិច្ច និង​លួច​កៀប​លេខ​វិទ្យុទាក់ទង ​ដែល​ជា​កត្តា​ធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់​​សន្តិសុខ​ជាតិ​យ៉ាង​ខ្លាំង ​រួម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត​ ខណៈ​ជនសង្ស័យ​នេះ ត្រូវ​បាន​តាមដាន​អស់​រយៈពេល​២ឆ្នាំ​មក​ហើយ​ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​ខាងលើ ឈ្មោះ ហុត ផា​ន​និ​ត ​អាយុ​៥០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៧G ផ្លូវ​១៤K ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែនជ័យ ជាប់ពី​​បទ​​លួចតាម​បច្ចេកវិទ្យា​ទូរគមនាគមន៍​ ។

ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត ​ខណៈ​បង្ហាញមុខ​ជនសង្ស័យ​ កាលពី​​ថ្ងៃ​ទី​២០ ​វិច្ឆិកានេះ ​ឧត្តមសេនីយ៍ឯក មិន សុ​វ​ណ្ណា ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ថ្លែង​ថា ​ជនសង្ស័យរូប​​នេះ បាន​លួច​កៀប​លេខ​វិទ្យុ​ទាក់ និង​លក់​នូវ​វិទ្យុទាក់​ទង ​ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ​ ហើយ​សកម្មភាព​ខ្លះ​ជនសង្ស័យ​នេះ ​បាន​រំខានសំឡេង​​ផ្សេង​ៗ ដល់​សម្ថ​កិច្ច​ជា​ច្រើន​ផង​ដែរ​តាម​រយៈ​វិទ្យុ​នោះ​។

​លោក​​បន្ត​ថា ជនសង្ស័យ​នេះ ​ត្រូវ​បាន​សមត្ថកិច្ច និង​និយ័ត​កម្ម​វិទ្យុទាក់ទង​នៃ​ក្រសួង​ទូរគមនាគមន៍​ធ្វើការ​តាមដាន​មុខ​រក​សញ្ញា​និង​ទីតាំង អស់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ​ទើប​ធ្វើការ​ឃាត់ខ្លួន​បាន ​ រួម​ទាំង​រឹបអូស​នូវ​សម្ភារមួយ​ចំនួន​ ដែល​ជនសង្ស័យ​ប្រើប្រាស់​ផង​ដែរ​។

​លោក​បន្តទៀត​​ថា នា​ពេល​កន្លង​ទៅ​ សមត្ថកិច្ច​មានការ​រំខាន​ជា​ច្រើន​ដង ដោយ​ជន​សង្ស័យ​​បាន​ធ្វើ​សំឡេង​​សត្វ​តាម​រយៈ​វិទ្យុទាក់ទង ខណៈ​ពេល​ដែល​សមត្ថកិច្ច​ធ្វើការ​តាមដាន់មុខសញ្ញា​ចោរ ចោរឆក់​ផ្សេង​ជាដើម​នោះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី រហូត​មក​ដល់​ពេល​នេះ​ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នូវ​ជនសង្ស័យ​រូប​នេះ ដែល​ជា​មេខ្លោង ​រួម​ទាំង​នឹង​តាមដាន​ស្រាវជ្រាវ​ជនសង្ស័យ​ ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត​ផង​ដែរ​។

អត្ថបទសរសេរ ដោយ