ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ និង​ការពារ​ពី​ការ​កេងប្រវ័ញ្ច

6 ឆ្នាំ មុន

កាលពី​ខែតុលា ឆ្នាំ​១៩៩៧ អ្នកដឹកនាំ​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក បាន​ជួប​គ្នា​នៅ​រដ្ឋធានី Oslo ប្រទេស​ន័​រ​វែ​ស ដើម្បី​ស្វែងរក​វិធី​បញ្ចប់​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ ។ ពួក​គេ​មាន​មហិច្ឆតា និង​ការ​ប្តេ​ជា្ញ​ដ៏​ខ្លាំងក្លា​ក្នុង​ការ​ផ្លាស់​ប្តូរ​។…

កាលពី​ខែតុលា ឆ្នាំ​១៩៩៧ អ្នកដឹកនាំ​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក បាន​ជួប​គ្នា​នៅ​រដ្ឋធានី Oslo ប្រទេស​ន័​រ​វែ​ស ដើម្បី​ស្វែងរក​វិធី​បញ្ចប់​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ ។ ពួក​គេ​មាន​មហិច្ឆតា និង​ការ​ប្តេ​ជា្ញ​ដ៏​ខ្លាំងក្លា​ក្នុង​ការ​ផ្លាស់​ប្តូរ​។ តាម​រយៈ​ការ​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ និង​ការ​រៀបចំ​មាន​ភាពល្អ​ប្រសើរ​ឡើង ពួក​គេ​ចង់​ការពារ​កុមារ​ពី​ការ​កេងប្រវ័ញ្ច ។

អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ វា​ប្រហែលជា​ដល់​ពេល​សួរ​ថា តើ​ពួក​គេ​សម្រេច​នូវ​អ្វី​ដែល​បាន​ប្តេ​ជា្ញ​ថា នឹង​សម្រេច​ឬ​នៅ ?

លទ្ធផល​មិនល្អ​ទេ ។ តាំងពី​កិច្ចប្រជុំ​ដំបូង​នោះ​មក ចំនួន​កុមារ​ដែល​កំពុង​ប្រកបការងារ គឺ​មិន​បាន​ធ្លាក់​ចុះ​ពាក់កណ្តាល​ផង​។ ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក សហគមន៍​អន្តរជាតិ​បាន​កាត់​បន្ថយ​ចំនួន​កុមារ​ដែល​ប្រកបការងារ​ត្រឹមតែ​១៦​លាន​នាក់​ប៉ុណ្ណោះ ជា​អត្រា​ទាប​ជាងគេ​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក ។

ក្នុង​ចំណោម​កុមារ​ចំនួន​១៥២​លាន​នាក់​ដែល​កំពុង​ប្រកបការងារ មាន​៧៣​លាន​នាក់​កំពុងធ្វើការ​ងារ​គ្រោះថ្នាក់ ។ ទោះជា​ការងារ​មាន​សុវត្ថិភាព ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​ពួក​គេ​ដែរ ។

លើស​ពី​នេះ យោង​តាម​ទិន្នន័យ​ថ្មី​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា ពិភព​លោក​​សម្រេច​បាន​តិច​ជាងគេ​ក្នុង​ផ្នែក​ការពារ​កុមារ ដែល​មាន​អាយុ​ចាប់ពី​៥ ទៅ​១១​ឆ្នាំ និង​កុមារី ។

ការ​អភិវឌ្ឍ និង​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​លើ​ពិភពលោក បាន​ធ្វើ​ឲ្យ​បញ្ហា​ពលកម្ម​កុមារ និង​ការ​ជួញដូរ​កុមារ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ។ ពេល​នេះ ជន​ដៃដល់​ងាយស្រួល​តាម​ប្រមាញ់​កុមារ ជា​ពិសេស កុមារ​រស់នៅ​តំបន់​មាន​ជម្លោះ ។

ប៉ុន្តែ​ចំនួន​ក្រុម​ឧក្រិដ្ឋជន​ផ្សេង​ៗ​កើនឡើង​នៅ​អាស៊ី អាហ្វ្រិក អា​មេ​រិ​កឡា​ទី​ន និង​អឺរ៉ុប បាន​ផ្តល់​ហានិភ័យ​ដល់​កុមារ​នៅ​ទីនោះ​ផង​ដែរ​។ និន្នាការ​នេះ​ត្រូវការ​ការ​វិនិយោគ​ក្នុង​ផ្នែក​អប់រំ និង​សុវត្ថិភាព ជា​ពិសេស តំបន់​កំពុង​មាន​ជម្លោះ​ក្នុង​ជំរំ​ជនភៀសខ្លួន និង​តំបន់​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ជាដើម ។

តើ​ពួក​គេ​អាច​បញ្ចប់​ភាព​ជូរ​ចត់​ទាំងនេះ​បាន​ដោយ​របៀប​ណា ? ការ​ជួប​ប្រជុំ​ថ្នាក់​សកល​​ដើរតួ​យ៉ាង​សំខាន់ ប៉ុន្តែ​ការ​ពិភាក្សា​តែ​មួយ​មិន​អាច​មាន​ប្រសិទ្ធភាព​ទេ ។ បញ្ហា​ធំ​ៗ​អាច​ដោះស្រាយ​បាន ប្រសិនបើ​អ្នកចូលរួម​ប្តេជ្ញា​ខំប្រឹង​ប្រែង​ដោះស្រាយ​បញ្ហា​ជា​រួម។

ដំបូង ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ ជា​ពិសេស កសិកម្ម ។

ក្រៅពី​ច្បាប់​រឹង​មាំ​ហើយ មធ្យោបាយ​ផ្សេង​ទៀត​ត្រូវ​តែ​បង្កើត​ឡើង​ដើម្បី​ធានា​ថា គ្មាន​វត្ត​មានការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ ។ បើ​មាន​អត្ថប្រយោជន៍​ល្អ អាជីវករ និង​អតិថិជន ក៏​អាច​ក្លាយជា​ដៃគូ​ចូលរួម​បញ្ចប់​បញ្ហា​នេះ​ដែរ ។

ប្រាកដ​ណាស់ ការ​ផ្លាស់​ប្តូរ​ធំ​ជាងគេ​ត្រូវ​កើត​មាន​ឡើង​ក្នុង​កិច្ច​ប្រឹងប្រែង​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ ។ រដ្ឋាភិបាល​ទាំងឡាយ​ត្រូវ​តែ​សហការ​គ្នា​សម្រេច​គោលដៅ​បញ្ចប់​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​, ការ​មិន​ចេះ​អាន​និង​សរសេរ​អក្សរ និង​ភាព​ក្រីក្រ​ជាដើម ។

ដើម្បី​សម្រេច​ឲ្យ​បាន​ជោគជ័យ លោក António Guterres នឹង​ស្វែងរក​ធនធាន​ជា​ច្រើន​ទៀត ដើម្បី​បង្កើន​គុណភាព​រស់នៅ​របស់​កុមារ ។ សកម្មភាព​ដំបូង​របស់​លោក គួរតែ​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​រវាង​ប្រធាន​ភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ដទៃ រួម​ជាមួយ​អ្នកដឹកនាំ​ផង​ដែរ ដើម្បី​បង្កើត​របៀបវារៈ​មួយ ។

ជា​ចុង​ក្រោយ មាន​តែ​ការ​ធានា​ថា កុមារ​ទាំងអស់​មាន​សិទ្ធិ​ស្មើគ្នា សុវត្ថិភាព និង​ការ​អប់រំ ទើប​អាច​ដោះស្រាយ​បញ្ហា​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​នេះ ៕

ដកស្រង់​ពី Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ