ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​អា​ផ្តាច់​ព្រលឹង​ទាំង​ហ្វូង ឯ​ម្ចាស់​វា​ដាក់​មេ​ប្រូច

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ហ្វូង​រថយន្ត​ដឹង​ឈើ​ផ្តាច់​ព្រលឹង​យ៉ាង​ហោច​៩​គ្រឿង ក្នុង​ចំណោម​រថយន្ត រាប់​សិប​គ្រឿង ដែល​តែងតែ​បើក​បង្ក​ភាព​អានា​ធិ​ប​តេ​យ្យ​លើ​ផ្លូវជាតិ និង​បង្ក​គ្រោះថ្នាក់​ដល់ គេឯង​ជា​ញឹកញាប់​នោះ ត្រូវ​បាន​អាជ្ញាធរ​ខេត្តក្រចេះ មាន​វិធាន​ការណ៍​ចាប់​បង្ក្រាប។…

ខេត្តក្រចេះ ៖ ហ្វូង​រថយន្ត​ដឹង​ឈើ​ផ្តាច់​ព្រលឹង​យ៉ាង​ហោច​៩​គ្រឿង ក្នុង​ចំណោម​រថយន្ត រាប់​សិប​គ្រឿង ដែល​តែងតែ​បើក​បង្ក​ភាព​អានា​ធិ​ប​តេ​យ្យ​លើ​ផ្លូវជាតិ និង​បង្ក​គ្រោះថ្នាក់​ដល់ គេឯង​ជា​ញឹកញាប់​នោះ ត្រូវ​បាន​អាជ្ញាធរ​ខេត្តក្រចេះ មាន​វិធាន​ការណ៍​ចាប់​បង្ក្រាប។

យុទ្ធនាការ​បង្ក្រាប​សារ​ជា​ថ្មី​ទៀត​ពី​ក្រុម​សមត្ថកិច្ច​ក្រោម​ការ​សម្របសម្រួល​ពី​លោក ជា សុ​ភ័​ក្ក្រ ព្រះរាជអាជ្ញារ​រង​ខេត្ត លើ​ពពួក​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ផ្តាច់​ព្រលឹង​ដែល​បាន​ធ្វើ​ការ ដេញ​ប្រ​ម៉ា​ញ់​យ៉ាង​ក្តៅ​គគុក កាលពី​យប់​ថ្ងៃ​ទី​១៩ វិច្ឆិកា នៅ​លើ​ផ្លូវជាតិ​លេខ​៧៣ ក្រចេះ​-​ឆ្លូង​។ បើ​ទោះជា​បែប​ណា​ក្នុង​សកម្មភាព​ការ​ប្រ​ម៉ា​ញ់​ចាប់​ហ្វូង​រថយន្ត​ដឹក​ឈ់​ផ្តាច់​ព្រលឹង​ពី អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ទទួល​បានការ​គាំទ្រ​សកម្មភាព​ពី​សាធា​រណ​ជន​ផង​ដែរ​នោះ ក្នុង នោះ​សមត្ថកិច្ច​មិន​មានការ​ចាប់ខ្លួន​ជន​ជា​ម្ចាស់​រថយន្ត​ទាំង​៩​គ្រឿង​​នេះនោះ​ទេ ព្រោះ​ម្ចាស់​វា​ដាច់​មេ​ប្រូច​អស់​ភ្លាម​ៗ ។

ក្រុម​មន្ត្រី​បាន​លើក​ឡើង​ថា មានរ​យន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ផ្តាច់​ព្រលឹង​យ៉ាង​ហោច​ជិត​២០ គ្រឿង​ហើយ ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រោម​ការ​ដឹកនាំ​ពី​ស្ថាប័ន​អយ្យការ​ខេត្ត បាន​ចុះ ចាប់​បង្ក្រាប​ជា​បន្តបន្ទាប់​ក្នុង​អំឡុង​រយៈពេល​កន្លង​មកនេះ ក្នុង​នោះ​ក៏​មានការ​ចាប់ខ្លួន មនុស្ស​ទៀត​ផង​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ ការ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុ​ង ត្រូវ​គេ​មើលឃើញ​ថា កំពុង​តែ​កើត​មាន​យ៉ាង​ពេញបន្ទុក​ដឹក​ប្រសាច​បែក​ហ្វូង​ពេញ​ផ្លូវជាតិ និង បាន​បង្ក​ភាព​អានា​ធិ​ប​តេ​យ្យ​យ៉ាងធ្ងន់ធ្ងរ ពិសេស​តែងតែ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​គេឯង​ជា អ្នក​ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់ ដោយសារ​តែ​ការ​បើកបរ​លើស​ល្បឿន និង​ការ​ផ្ទុក​ឈើ​លើ​រថយន្ត ខុស​ពី​លក្ខណៈ​បច្ចេកទេស​។ រថយន្ត​ដឹកឈើ​ទាំងនេះ ភាគច្រើន​បាន​ដឹកឈើ​គ្រឿងផ្ទះ​ចេញ ពី​ស្រុក​សំបូរ ខេត្តក្រចេះ នាំ​យក​ទៅ​ខេត្ត​ត្បូងឃ្មុំ ចូល​ទៅ​លក់​នៅ​ព្រំដែន​វៀតណាម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ