ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់យាន​ដូច​យន្តហោះ​ធំ​ជាងគេ​លើ​ពិភពលោក

6 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ យោង​តាម​កាសែត DAILY MAIL ថា យាន AIRLANDER 10 ជា​យាន…

ប្រទេស​អង់គ្លេស ៖ យោង​តាម​កាសែត DAILY MAIL ថា យាន AIRLANDER 10 ជា​យាន AERONEF ធំ​ជាងគេ​បំផុត​នៃ​ពិភពលោក​ផលិត​ដំបូង​សម្រាប់​កងទ័ព​អា​េ​ម​រិ​កបាន​ធ្លាក់​បែក​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា នៅ​ប្រទេស​អង់គ្លេស ។

យាន​ចំណុះ​២០​តោន​នេះ បាន​ធ្លាក់​លើ​ចម្ការ​មួយ​នៅ​តំបន់ BEDFORDSHIRE ។ យោង​តាម​សាក្សី​ទាំងឡាយ​ថា AIRLANDER បាន​ប៉ះ​មែកឈើ ហើយ​ដាច់​កង្ហា ។ បន្ទប់​បើកបរ​របស់ AIRLANDER 10 រង​ការ​បំផ្លាញ​ទាំងស្រុង ។

យោង​តាម​កាសែត​អង់គ្លេស THE MIRROR ថា នារី​ម្នាក់​រង​របួស​ដោយសារ​ឧប្បត្តិ​ហេតុនេះ ។ ប៉ូលិស​បាន​បង្កើត​រង្វង់​ការពារ​សន្តិសុខ​ក្នុង​តំបន់​ដែល​វា​ធ្លាក់​មក​ពី​មានការ​ធ្លាយ​ចេញ​សារធាតុ HELIUM ។

កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ក្រុមហ៊ុន​អង់គ្លេស HYBRID AIR VIHICLES (HAV) បាន​ធ្វើការ​សាកល្បង​ការ​ហោះហើរ​របស់​យាន​នេះ​ដែល​ការ​បង្កើត​វា​ត្រូវ​ចំណាយ​ប្រាក់​១០០​លាន​ផោន ។

AERONEF ពី​ដំបូង​បង្កើត​ឡើង​សម្រាប់​កងទ័ព​អា​េ​ម​រិ​ក ក៏​ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បោះ​បង់​ចោល​វិញ ព្រោះ​បញ្ហា​ថវិកា ។ កាលពី​១​ឆ្នាំ​មុន​យាន​នេះ​ធ្លាប់​ជួប​ឧប្បត្តិហេតុ​មួយ​ទៀត កាលពី​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០១៦ ពេល​ហោះហើរ​លើក​ទី​២​នៅ​អង់គ្លេស ។ វា​បាន​បុក​ប៉ះ​បង្គោល​មួយ​ស្ថិត​នៅ​ពីលើ​ព្រ​លាន​យន្តហោះ CARDINGTON AIRFIELD ជិត​ក្រុង BEDFORD ។

AIRLANDER 10 មាន​សមត្ថភាព​ផ្ទុក​១០​តោន​ត្រូវ​ចាត់ទុកជា​យាន​មួយ ប៉ុន្តែ​ក៏​ចាត់​ទុកជា​យន្តហោះ​មួយ​ដែរ ។ វា​មាន​កន្លែង​ដាក់​សារធាតុ JHELIUM បាន​ដល់​៣៨.០០០​ម៉ែត្រគូប និង​មាន​ម៉ាស៊ីន​៤ ដែល​ម៉ាស៊ីន​នីមួយ​ៗ​មាន​កម្លាំង​ដល់​ទៅ​៣២៤​សេះ ។ មាន​បណ្តោយ​៩២​ម៉ែត្រ (​យន្តហោះ AIRBUS A-380 មាន បណ្តោយ​ត្រឹម​៧២​ម៉ែត្រ​) ទទឹង​៤៤​ម៉ែត្រ និង​កម្ពស់​២៦​ម៉ែត្រ យន្តហោះ​យក្ស​នេះ គេ​ហៅ​ថា «FLYING BUM» ។ វា​បាន​ហោះហើរ​សាកល្បង​ដំបូង​កាលពី​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៦ ចេញពី​ក្រុង CARDINGTON ។ វា​អាច​ហោះហើរ​បាន​ក្នុង​ល្បឿន​១៤៨​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ហើយ​​អាច​ដឹក​អ្នកដំណើរ​បាន​៦០​នាក់ ហើយ​អាច​ហោះហើរ​រយៈពេល​២​ស​ប្តា​ហ៍ និង​៥​ថ្ងៃ​ជាមួយ​ក្រុម​យានិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ