ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប អ៊ី​អន ប្រកួត​សម្តែង​លើកកម្ពស់​សេវាកម្ម​ប្រចាំឆ្នាំ​២០១៧

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់​សេវាកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ជូន​ដល់​អតិថិជន​របស់​ខ្លួន ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ភ្នំពេញ បាន​រៀប​ចំការ​ប្រកួតប្រជែង​លើ​ការ​សម្ដែង​លើ​កក​កម្ពស់​សេវាកម្ម​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៧ ដោយ​មានការ​ចូលរួម​ពី​បណ្ដា​ហាង​បម្រើ សេវាកម្ម​នានា​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ជាងគេ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់​សេវាកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ជូន​ដល់​អតិថិជន​របស់​ខ្លួន ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ភ្នំពេញ បាន​រៀប​ចំការ​ប្រកួតប្រជែង​លើ​ការ​សម្ដែង​លើ​កក​កម្ពស់​សេវាកម្ម​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៧ ដោយ​មានការ​ចូលរួម​ពី​បណ្ដា​ហាង​បម្រើ
សេវាកម្ម​នានា​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ជាងគេ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល កាលពី​រសៀល​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៧ ។

លោក តូ​ម៉ូ​យូគី ម៉ាត​ហ្ស៊ឹ​ម៉ូតូ (Tomoyuki Matsumoto) តំណាង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល បានឱ្យ​ដឹង​ថា កម្មវិធី​ប្រកួត​សម្ដែង​លើក​កម្ពស់​សេវាកម្ម​លើក​ទី​២ នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​កម្រិត​សេវាកម្ម​បំរើ​អតិថិជន​ដែល​ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​ទីភ្នាក់ងារ​បំរើសេវា​កម្ម​លក់ ឬ​បុគ្គលិក​បម្រើសេវា​កម្ម​របស់​ហាង​នីមួយ​ៗ​នៅ​ក្នុង​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល ។ បេក្ខភាព​ចូលរួម​ប្រកួត​នីមួយ​ៗ មាន​អ្នកតំណាង​ចូលរួម​ម្នាក់ ហើយ​ពួក​គេ​ម្នាក់​ៗ​ត្រូវ​ភ្ជាប់​មក​ជាមួយ​ឈុត​ឆាក​សម្ដែង​ផ្សេង​ៗ​គ្នា​មក​បង្ហាញ​ដោយ
សង្ខេប​ពី​របៀប​ដែល​ពួក​គេ​នឹង​ដោះស្រាយ​បញ្ហា និង​ការ​ប្រឈម​មុខ តាម​ឈុត​នីមួយ​ៗ ជាមួយនឹង​តម្រូវការ​របស់​អតិថិជន និង​ស្ថានភាព​ជាក់ស្ដែង​នៃ​សេវាកម្ម​ដែល​ត្រូវ​នឹង​អាជីវកម្ម​របស់​ពួក​គេ ។

លោក​បន្ត​ថា នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ បេ​ក្ខ​នារី​មាន​ទេព​កោសល្យ​ចំនួន ១២​នាក់​មក​ពី​ហាង​ផ្សេង​ៗ​គ្នា ត្រូវ​បាន​ជ្រើសរើស ហើយ​បេក្ខជន បេ​ក្ខ​នារី​ដែល​មាន​សមត្ថភាព ៣​រូប​នឹង​ត្រូវ​ជ្រើសរើស​ដោយ​គណៈកម្មការ​នៅ​ក្នុង​ជុំ​ចុង​ក្រោយ​នៃ​ការ​ប្រកួតប្រជែង​នេះ ។
គួរ​បញ្ជាក់​ថា បេក្ខជន​ដែល​ចូលរួម​ប្រកួតប្រជែង​ទាំង​១២​រូប​នោះ មក​ពី​ហាង​បុកល្ហុង​ឆ្ងាញ់ , ហាង Asissa Herbs Association, ហាង​នាឡិកា ICE Watch, ហាង G 2000, ហាង Loccitane Armanie Exchange , ហាង​Swensen’s, ហាង Time Staion NEO, ហាង Akemi Uchi , ហាង​CC Double O, ហាង Charles and Keith និង​ហាង​Pandora ។ ចំពោះ​ម្ចាស់​ជ័យ​លា​ភី​ទាំង​បី ដែល​ទទួល​ជ័យ​លា​ភី​លេខ​១ បាន​ទៅ​លើ​ហាង​ហាង Swensen’s ជ័យ​លា​ភី​លេខ​២ បាន​ទៅ​លើ​ហាង Loccitane Armanie Exchange និង​លេខ​៣​បាន​ទៅ​ហាង Akemi Uchi ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ