ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ព្យុះ​គី​រ៉ូ​ជី​លើ​កម្ពុជា ភ្លៀង​នឹង​បន្ត​ធ្លាក់​នៅ​ខេត្ត​មួយ​ចំនួន​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​នេះ​ ប្រទេស​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​​រាយ​ប៉ាយ ហើយ​ខេត្ត​មួយ​ចំនួន ដូច​ជា​ស្វាយ​រៀង ព្រៃវែង កណ្តាល…

​រាជធានី​ភ្នំពេញ​ ៖ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​នេះ​ ប្រទេស​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​​រាយ​ប៉ាយ ហើយ​ខេត្ត​មួយ​ចំនួន ដូច​ជា​ស្វាយ​រៀង ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង រាជធានី​ភ្នំពេញ និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ក៏មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ផងដែរ។ នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា​នេះ​។​

​សេចក្តីជូនដំណឹង​ដដែល​បានឱ្យ​ដឹង​ថា ករណី​នេះ​បណ្តាល​មក​ពី​ព្យុះ​ទី​២៥ ឈ្មោះ គី​រ៉ូ​ជី បាន​ថយឥទ្ធិពល​ទៅ​ជា​វិ​សម្ពាធ​ និង​កំពុង​ស្ថិត​នៅ​ក្បែរ​ឆ្នេរសមុទ្រ​ប្រទេស​វៀតណាម​ភាគ​​ខាងត្បូង ។ វិ​សម្ពាធ​នេះ នឹង​បន្តដំណើរ​មក​ដល់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​។​

​ក្រសួង​ឧត្តុនិយម​បាន​បញ្ជាក់​ថា​៖ «​ផ្ទៃសមុទ្រ​មេឃ​មាន​សភាព​អាប់អួរ មាន​ភ្លៀង​លាយ​ឡំ​​ជាមួយ​ខ្យល់​បក់​បោក​ខ្លាំង និង​មាន​រលក​សមុទ្រ​ខ្ពស់​ៗ»​។ ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​បាន​​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ ជា​ពិសេស​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀង​វាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​អាច​កើតឡើង​ជាយថា​ហេតុ​៕