ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ford នឹង​នាំ​អតិថិជន​របស់​ខ្លួន​ជាង​៥០០​នាក់ ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ​ក្រុមហ៊ុន​ហ្វ​ដ (Ford) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ​អិ​ម​អេ ខេ​ម​បូ​ឌា តែងតែ​នាំ​អតិថិជន​របស់​ខ្លួន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ជិតខាង ជាក់ស្ដែង​កន្លង​មក​ក្រុមហ៊ុន​ហ្វ​ដ​បាន​នាំ​អតិថិជន​ដែល​ប្រើប្រាស់​រថយន្ត​ហ្វ​ដ​ទៅ​កាន់​ទឹកដី​ប្រទេស​ថៃ…

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ​ក្រុមហ៊ុន​ហ្វ​ដ (Ford) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ​អិ​ម​អេ ខេ​ម​បូ​ឌា តែងតែ​នាំ​អតិថិជន​របស់​ខ្លួន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ជិតខាង ជាក់ស្ដែង​កន្លង​មក​ក្រុមហ៊ុន​ហ្វ​ដ​បាន​នាំ​អតិថិជន​ដែល​ប្រើប្រាស់​រថយន្ត​ហ្វ​ដ​ទៅ​កាន់​ទឹកដី​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ។

ដោយឡែក​ក្នុង​ឆ្នាំ​២០១៧ ក្រុមហ៊ុន​លក់​រថយន្ត​មួយ​នេះ​នឹង​នាំ​អតិថិជន​របស់​ខ្លួន​ប្រមាណ​​៥០០​នាក់​ទៅ​កាន់​ទឹកដី​ប្រទេស​ថៃ​ជា​ថ្មី​ម្ដងទៀត ជាមួយ​ក្បួន​រថយន្ត​ជាង​១០០​គ្រឿង​ច្រើន​ជាង​រាល់​ឆ្នាំ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ទី​១៧ វិច្ឆិកា លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន​អ​អិ​ម​អេ ខេ​ម​បូ​ឌា បានឱ្យ​ដឹង​ថា ដំណើរ​កម្សាន្ត​សម្រាប់​អតិថិជន​ហ្វ​ដ គឺ​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ ក្នុង​គោលបំណង​នាំ​អតិថិជន​ដែល​ទិញ​រថយន្ត​ហ្វ​ដ​ពី​ក្រុមហ៊ុន អាច​បើក​បរ​សាកល្បង​លើ​ដងផ្លូវ​ផ្សេង​គ្នា ព្រោះ​អ្នកទិញ​រថយន្ត​ហ្វ​ដ​ទាំងអស់​មិន​ប្រាកដ​ថា​បាន​​បើកបរ​ទៅ​កាន់​ទី​ឆ្ងាយ​ៗ និង​បើកបរ​លើ​ផ្លូវ​ពិបាក​ដែរ ។ ដូចនេះ​ការ​នាំ​អតិថិជន​ទៅ​ដំណើរការ​កម្សាន្ត​នា​ពេល​នេះ គឺជា​ឱកាស​អោយ​អតិថិជន​បើកបរ​រថយន្ត​លើ​ចម្ងាយ​ផ្លូវ​ឆ្ងាយ និង​ពិបាក ដើម្បី​អោយ​ដឹង​ថា គុណភាព​រថយន្ត​ហ្វ​ដ​វា​មាន​កម្រិត​ប៉ុណ្ណា​។

លោក​បន្ត​ថា ដំណើរ​កម្សាន្ត​នេះ​ដែរ ក៏​បាន​ផ្ដល់​ឱកាស​អោយ​អតិថិជន​ហ្វ​ដ​ទាំងអស់​បង្កើត​មិត្តភាព និង​ទំនាក់ទំនង​ក្នុង​ធុរកិច្ច​ជាមួយ​គ្នា និង​ដើម្បី​កម្សាន្ត​លំហែ​ប្រចាំឆ្នាំ​ជា​លក្ខណៈ​គ្រួសារ​ធំ​មួយ​ផង​ដែរ​។ សម្រាប់​ដំណើរ​កម្សាន្ត​ឆ្នាំ​នេះ មាន​ភាព​អស្ចារ្យ​ជាង​ឆ្នាំ​មុន​ៗ​ទៅ​ទៀត ដោយសារ​តែ​ក្បួន​រថយន្ត​ហ្វ​ដ​នឹង​កើនឡើង​ដល់​ជាង​១០០​គ្រឿង ខណៈ​ឆ្នាំ​មុន​ៗ​មាន​ត្រឹមតែ​៦០​ទៅ​៧០​គ្រឿង​ប៉ុណ្ណោះ ។ ហើយ​ឆ្នាំ​នេះ ហ្វ​ដ​នឹង​នាំ​អតិថិជន​ទៅ​កាន់​ទឹកដី​ខេត្ត​រ៉ា​យ៉ង និង​ប៉ា​តា​យ៉ា ដែល​ជា​តំបន់​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​ថៃ ។

លោក​បន្ថែម​ថា ក្រៅពី​ដំណើរ​កម្សាន្ត​នេះ​ដែរ ហ្វ​ដ​នឹង​មាន​អំណោយ​បន្តិចបន្តួច​ដែល​ជា​ការ​បរិច្ចាគ​ពី​អតិថិជន​ចូលរួម​ទៅ​ចែកចាយ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តំបន់​ដែល​ខ្លួន​ឆ្លង​កាត់ ។ លោក​បញ្ជាក់​ថា ហ្វ​ដ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​មណ្ឌល​គី​រី ខេត្តរតនគិរី ខេត្ត​​ប៉ៃលិន ក៏​ដូច​ជា​ខេត្ត​ចម្ប៉ា​ប្រទេស​ឡាវ ខេត្ត​ត្រា​ត ខេត្ត​ច​ន្ថា​បុរី ខេត្ត​បុរី​រាម ប្រទេស​ថៃ ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០០៧ រហូត​ដល់​ឆ្នាំ​២០១៦ នេះ​។

លោក Bernado ESEO នាយករង​កិច្ចការ​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Total Cambodge ដែល​បាន​ចូលរួម​គាំទ្រ​ជាមួយ​ហ្វ​ដ​តាំងពី​ដើម​មក​បានអោយ​ដឹង​ថា នេះ​គឺជា​វត្តមាន​លើក​ទី​១០ ហើយ​របស់ Total Cambodge ដែល​បាន​សហការ​ឧបត្ថម្ភ​ធំ​សម្រាប់​ដំណើរ​កម្សាន្ត Ford Adventure ។ ជា​ច្រើន​ឆ្នាំ​មកនេះ ការ​សហការ​រវាង​ក្រុមហ៊ុន Total Cambodge និង​ក្រុមហ៊ុន RMA Cambodia តែងតែមាន​ភាព​រលូន​ជា​និច្ច ។ លោក​បាន​បន្ត​ថា ការ​សហការ​ឧបត្ថម្ភ​នេះ​បាន​ផ្ដល់​ឱកាសល្អ​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​បង្ហាញ​ពី​សមត្ថភាព និង​គុណភាព​ខ្ពស់​នៃ​ប្រេងឥន្ធនៈ Excellium ដែល​អាច​សម្អាត​ម៉ាស៊ីនរថយន្ត​រហូត​បាន​ដល់​ទៅ 93%​។

គួរ​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ​ដំណើរ​កម្សាន្ត​របស់​ហ្វ​ដ ក្រៅពី​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​តូ​តា​ល់ហើយ​នោះ ក៏​មានការ​ចូលរួម​ឧបត្ថម្ភ​ពី​បណ្ដា​ក្រុមហ៊ុន​ផ្សេង​ទៀត​ផង​ដែរ ដូច​ជា​ក្រុមហ៊ុន Cambrew Ltd and Angkor Beverage Co.Ltd ក្រុមហ៊ុន EFG ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ