ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅៗ អគ្គិភ័យ​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​រោង​ចក្រ​ផលិត​ទឹក​កក (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហនុ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា ​រោង​ចក្រ​​ផលិត​ទឹក​កក​​មួយ​កន្លែង​ត្រូវ​បាន​​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ ហេតុ​ការណ៍​​នេះ​កើត​ឡើង​កាល​ពី​ម៉ោង​១​និង​៥៥​នាទី​រសៀល ​​ស្ថិត​​​នៅ​ក្នុង​ភូមិ​បន្ទាយ​ព្រៃ ឃុំ​បន្ទាយ​ព្រៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ ។…

ខេត្ត​ព្រះ​សីហនុ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា ​រោង​ចក្រ​​ផលិត​ទឹក​កក​​មួយ​កន្លែង​ត្រូវ​បាន​​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ ហេតុ​ការណ៍​​នេះ​កើត​ឡើង​កាល​ពី​ម៉ោង​១​និង​៥៥​នាទី​រសៀល ​​ស្ថិត​​​នៅ​ក្នុង​ភូមិ​បន្ទាយ​ព្រៃ ឃុំ​បន្ទាយ​ព្រៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ ។

បើ​យោង​តាម​មេ​ការ​នៅ​រោង​ចក្រ​​ខាងលើ​ប្រាប់​ឱ្យដឹង​​ជា​បឋម​ថា​ ​មូល​ហេតុ​ដែល​នាំ​​​ឱ្យ​​មាន​ភ្លើង​​ឆាប​ឆេះ​​យ៉ាង​សន្ធោ​សន្ធៅ​នេះ គឺ​បណ្តាល​មក​ពីផ្ទុះ​ត្រង់បង្គោល​ភ្លើង​នៅ​ក្បែរ​នោះ ហើយក៏​​ខ្ទាត​មក​ប៉ះ​ចំ​​​​បំពង់​ហ្គាស ទើប​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆាប​ឆេះ​​នេះ​តែម្តង។

តាម​សេចក្តី​រាយ​ការណ៍​​បាន​ឱ្យ​ដឹងថា ខណៈ​ពេលនេះ​ភ្លើង​នៅ​បន្ត​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​មិន​ទាន់​មាន​ការ​ថម​ថយ​នៅឡើយ​ទេ ​ហើយក៏​​មិន​មាន​​​នរណា​ម្នាក់​គ្រោះ​ថ្នាក់​​​​ប៉ះ​​ពាល់​ដល់​អាយុ​ជីវិតដែរ  ហើយ​សមត្ថកិច្ច​កំពុង​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​មក​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​ការ​ពន្លត់​ហើយ ។

បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​បន្ត​ទៀតថា រហូត​មក​ដល់​ពេល​ម៉ោង​២​និង​៣៥​នាទី​រសៀល​​​នេះ អគ្គិភ័យ​មិន​ទាន់​រលត់​នៅឡើយទេ  ទោះ​បី​ជា​មាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ខេត្ត​​ព្រះ​សីហនុ​មក​អន្តរាគមន៍​​បាញ់​ពន្លត់​ក៏ដោយ ក៏​​ភ្លើង​នៅ​បន្ត​ឆាប​ឆេះ​ដដែល ព្រោះ​កន្លែង​កើត​ហេតុ​​នេះ​ស្ថិត​នៅ​ចំ​ទីតាំង​កន្លែង​ស្តុក​ប្រេងតែម្តង ហើយ​ឥឡូវ​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​បាញ់ទឹក​​អស់​ជា​ច្រើន​គ្រឿង​ហើយ​នៅ​តែ​មិន​ទាន់​រលត់​ដដែល ។

​ សូម​បញ្ជាក់ថា ខណៈ​ពេល​​កំពុង​មាន​អគ្គិភ័យ​ឆាប​ឆេះ​នេះ​ អាកាស​ធាតុ​ក៏កំពុង​តែ​​មាន​ភ្លៀង​ធ្លាក់ផងដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ