ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​មេទ័ព​2400​ឆ្នាំ​មុន មាន​ខ្មោច​សេះ​ច្រើន​រយ​ក្បាល

6 ឆ្នាំ មុន

«​ស៊ី​ន​ហួ​» របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អ្នក​បុរាណវិទ្យា​បាន​ប្រទះ​ឃើញ​កន្លែង​បញ្ចុះសព​បុរាណ អាយុ​ប្រហែល​២៤០០​ឆ្នាំ​មុន ស្ថិត​នៅ​ក្បែរ​ក្រុង​ស៊ី​ន​ជាំ​ង ខេត្ត​ហ៊ឺ​ណា​ន ភាគ​កណ្តាល ប្រទេស​ចិន ។…

«​ស៊ី​ន​ហួ​» របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អ្នក​បុរាណវិទ្យា​បាន​ប្រទះ​ឃើញ​កន្លែង​បញ្ចុះសព​បុរាណ អាយុ​ប្រហែល​២៤០០​ឆ្នាំ​មុន ស្ថិត​នៅ​ក្បែរ​ក្រុង​ស៊ី​ន​ជាំ​ង ខេត្ត​ហ៊ឺ​ណា​ន ភាគ​កណ្តាល ប្រទេស​ចិន ។ បរិវេណ​ដែល​ប្រទះ​ឃើញ​ពោរពេញ​ដោយ​គ្រោង ឆ្អឹង​សេះ​ជាង​១០០​ក្បាល និង​រទេះសេះ​បុរាណ​ចំនួន​៤​គ្រឿង អាច​ជា​របស់​មេទ័ព នៅ​យុគសម័យ​រាជវង្ស​ចូ​វ​អំឡុង​ឆ្នាំ​១០៤៦-២២១ មុន​គ្រឹ​ស្ត​ស័ក​រាជ ។

គ្រោង​រទេះសេះ​ទាំង​៤​ដែល​ឃើញ​នៅ​ក្នុង​កន្លែង​បញ្ចុះ​នោះ រំពឹង​ថា​រទេះសេះ​៣​គ្រឿង​អាច​ជា​របស់​ក្រុម​គ្រួសារ​មេទ័ព ព្រោះ​វា​មាន​ប្រវែង​២,៥៦​ម៉ែត្រ និង​ទទឹង​១,៦៦​ម៉ែត្រ ហើយ​នៅ​ផ្នែក​ខាងក្នុង​មាន​បំពាក់​ឧបករណ៍​ការពារ​កម្តៅថ្ងៃ រួម​ទាំង​មាន​តុបតែង​ដោយ​សំរឹទ្ធិ ។

ការ​ជីក​រុករក​ផ្នែក​បុរាណវិទ្យា​នេះ​ស្ថិត​ក្នុង​ក្រឡា​ផ្ទៃ​ប្រហែល​២០​ហិ​កតា រួម​ទាំង​រណ្តៅ​កប់​ធុន​ធំ​មាន​ចំនួន​១៨​កន្លែង និង​គ្រោងឆ្អឹង​សេះ រួម​ទាំង​រទេះសេះ​ជាង​៣០០០​រណ្តៅ ។ តាំងពី​ខែកុម្ភៈ អ្នក​បុរាណវិទ្យា​បាន​ជីក​ឃើញ​គ្រោង​រទេះសេះ និង​គ្រោងឆ្អឹង​សេះ​ប្រហែល ៩០​គ្រោង ។

លោក​ម៉ា ជួន​ឆាយ ប្រធាន​ក្រុម​អ្នករុករក​ពី​មន្ទីរ​បេតិកភណ្ឌ​វប្បធម៌ និង​បុរាណវិទ្យា​របស់​ខេត្ត​បាន​បញ្ជាក់​ថា​តួលេខ​សេះ​ដែល​កប់​នៅ​ក្នុង​រណ្តៅ​អាច​មាន​ជាង​១០០​ក្បាល ។
សម្រាប់​​គ្រឿង​សំរឹទ្ធិ​នៅ​ក្នុង​រណ្តៅ​គឺជា​តឹកតាង​ដ៏​សំខាន់​អាច​បញ្ជាក់​លើ​បច្ចេកវិទ្យា ការ​ផលិត និង​ស្ថានភាព​សង្គម រួម​ទាំង​ការ​ប្រារព្ធ​ពិធី​បុណ្យសព​ក្នុងអំឡុងពេល​នោះ​ផង​ដែរ។

លោក​ម៉ា បញ្ជាក់​ទៀត​ថា រទេះសេះ​ដែល​ប្រទះ​ឃើញ​នេះ អាច​ជា​រទេះសេះ​ដែល​មេទ័ព និង​ប្រពន្ធ​មេទ័ព​ប្រើប្រាស់​ជា​ប្រចាំ ។

លោក​លី ហុង​ឆាង នាយក​តំបន់​ទេសចរណ៍​នៃ​រណ្តៅ​កប់​សេះ និង​រទេះសេះ​បុរាណ​សន្និ​ដ្ឋាន​ថា ​យុគសម័យ​នោះ​គេ​សម្លាប់​សេះ រួច​យក​ទៅ​កប់​ក្បែរ​រណ្តៅ​សព​ម្ចាស់ និង​យក​រទេះសេះ​ដោយ​បំបែក​ជា បំណែក​ៗ​រួច​យក​ទៅ​កប់​ពីលើ​សេះមួយ​ជាន់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ