ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វី​យ៉ា​ហ្គ្រា​ពិតជា​ថ្នាំ​អស្ចារ្យ​មួយ​មែនឬ?

14 ឆ្នាំ មុន

បុរស​ទាំងឡាយ​ដែល​មាន​បញ្ហា​ចុះខ្សោយ​ខាង​ផ្លូវភេទ​ប្រើប្រាស់​កាន់តែ​ច្រើនឡើង​នូវ​ថ្នាំ​ពណ៌​ខៀវ​វី​យ៉ា​ហ្គ្រា (VIAGRA) ដែល​ការ​ប្រើ​ថ្នាំ​នេះ​ញ៉ាំង​ឱ្យ​គេ​មាន​សុភ មង្គល​កាន់តែ​ខ្លាំង ។ បញ្ហា​រួម​ភេទ​នោះ​ពិតណាស់​ជា​ក្ដី​រីករាយ​សំរាប់​មនុស្ស​គ្រប់​វ័យ ។

ថ្នាំ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ថ្នាំអស្ចារ្យ ព្រោះ​មាន​ប្រសិទ្ធភាព​បំផុត ។ ដូចករណី​លោកតា​អ៊ី​តា​លី​ម្នាក់ អាយុ​៨២​ឆ្នាំទៅហើយ ក្រោម​ឥទ្ធិពល​នៃ​ថ្នាំ​វី​យ៉ា​ហ្គ្រា គាត់ បាន​ធ្វើ​ឱ្យ​ប្រពន្ធ​គាត់​មានការ​ខ្លាច ព្រោះ​មិននឹក​ស្មានថា វា​មាន​លទ្ធផល​មួយ​បែប​នេះ ។ ដោយ​មានការ​ផ្អើលប្រពន្ធ​គាត់​បែរជា​រាយការណ៍​ទៅ​ប៉ូលិស ព្រោះ​ឃើញ​តា​ចុះប្រេង ។

តើ​ថ្នាំ​វី​យ៉ា​ហ្គ្រា​អាច​ជួយ​កំចាត់​ជម្ងឺផ្សេង​ៗ​ដែរ​ទេ? ចំពោះ​សំណួរ​នេះ​គេ​ផ្ដល់​ការអង្កេត​មួយ​ក្នុងផ្ទះ​បាន​ទាំងឡាយ​នៅ​ប្រទេសជប៉ុន ។ ក្នុងផ្ទះ​បាន​ទាំងនោះ​គេ​រាប់​ឃើញមនុស្ស​ចាស់​ស្លាប់​កាន់តែ​ច្រើនពេល​រួម​ភេទ បន្ទាប់​ពី​ការ​ប្រើ​ថ្នាំ​វី​យ៉ា​ហ្គ្រា ។
ក្រៅពី​ការ​បំពេញ​ក្ដី​សប្បាយ​ថ្នាំ​វី​យ៉ា​ហ្គ្រាដ៏​ល្បីល្បាញ​រហូត​ដល់​ក្លាយទៅជា​អាវុធពិសេស​មួយ​ប្រឆាំង​ពួក​តា​លី​បង់​ក្នុង​ប្រទេសមួយ ដូច​ជា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​មានអំពើ​ពុក​រលួយ​ខ្លាំង​ផង ។ ពួក​ភ្នាក់ងារ CIA អា​មេ​រិ​ក​ពុំ​អាច​ផ្ដល់​ថ្នូរ​ជា​ប្រាក់​សំរាប់​ទទួលបាន​ព័ត៌មាន​ជា​យុទ្ធសាស្ដ្រ​ទាំងឡាយ​ឡើយ តែ​គេ​ប្រើ​ថ្នាំ​វី​យ៉ា​ហ្គ្រា សូក​ពួក​តា​លី​បង់ ព្រោះ​ពួក​នេះ​ត្រូវការ​ខ្លាំង ដោយ​ម្នាក់​ៗ ចូល​ចិត្ដ​ថ្នាំ​នេះ​ដែល​ជួយ​ពួក​គេ​ច្រើន​ក្នុង​ការរួម​ភេទ ៕