ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​ង្រឹ​ត​ប្រ​លះ​គ្នា​ជាមួយ​អា​ក្តាម តែ​អា​ក្តាម​អត់​បញ្ហា

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​បាន​បង្ក​ឲ្យ​ភាគី​ខាង​ម៉ូតូ​ដែល​មាន​គ្នា​ចំនួន​២​នាក់​រង​របួសធ្ងន់​បាក់ជើង ខូចខាត​ម៉ូតូ​ស្ទើរ​ទាំងស្រុង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២​រសៀល​នា​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រង់​ចំនុច​ផ្លូវ​កោង​សេរីការ ស្ថិត​ក្នុងភូមិ​ស្ទឹង​វែង…

ខេត្តកោះកុង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​បាន​បង្ក​ឲ្យ​ភាគី​ខាង​ម៉ូតូ​ដែល​មាន​គ្នា​ចំនួន​២​នាក់​រង​របួសធ្ងន់​បាក់ជើង ខូចខាត​ម៉ូតូ​ស្ទើរ​ទាំងស្រុង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២​រសៀល​នា​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រង់​ចំនុច​ផ្លូវ​កោង​សេរីការ ស្ថិត​ក្នុងភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ។

ប្រភព​ពី​ឈ្មោះ​អ៊ុ​ច ស៊ី​ផូ ម្ចាស់​រថយន្ត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​លោក និង​ម្នាក់​ទៀត​អ៊ិ​ន ផុ​ន អ្នក​បើក​កំពុង​ជិះ​រថយន្ត ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​២Q-៣០០៣​បើក​តិច​ៗ​ពី​ត្បូង​មក​ជើង​ស្រាប់តែ​មក​ដល់​ចំនុច​កើតហេតុ​ផ្លូវ​កោង​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង បើក​បញ្ច្រាស់ទិស​យ៉ាង​លឿន និង​មាន​កាន់​ដប​ស្រា​ផង​បាន​បត់​មិន​ប្រកាន់​ស្តាំ រួច​ក៏​បាន​ជ្រុល​មក​បុក​ឡាន​របស់​លោក​ពេញទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​រថយន្ត​របស់​លោក​ខួច​ខាត​មួយ​កំណាត់​មុខ​យ៉ាងដំណំ ។ ចំណែក​ម៉ូតូ​ក៏​បាន​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​នៅ​ផ្នែក​ខាង​មុខ​ដូច​គ្នា ។

សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា អ្នក​បើក​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ជា​មន្ត្រី​យោធា ដែល​បាន​ស្គាល់​អត្តសញ្ញាណ​ឈ្មោះ រី សុគន្ធ​រ័​ត្ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​សិក្ខាកាម​យោធា​កំពុង​សិក្សា នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​ខេត្តកោះកុង ម្នាក់​ទៀត​ឈ្មោះ អុល វិ​ច្ឆ័​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ក៏​ជា​សិក្ខាកាម​យោធា​ដូច​គ្នា អ្នក​ទាំង​២​បាន​រង​របួសធ្ងន់​បាក់ជើង​ទាំង​២​នាក់ ។ ប្រភព​ដដែល​បាន​បន្ត​ថា ចំពោះ​អ្នក​របួស​សមត្ថកិច្ច បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង ដើម្បី​ធ្វើការ​ជួយ​សង្គ្រោះ ចំណែក​រថយន្ត ព្រមទាំង​ម៉ូតូ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​ដើម្បី​រង​ចាំ​ការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ