ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើដឹកយ៉ាងៗហ្នឹងរឿងអីមិនក្រឡាប់ រហូតដល់ជាង៤០តោន

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្ត​ស្វា​រៀង ៖ មានរ​យន្ត​ធុន​យក្ស​មួយ​គ្រឿង​ក្រឡាប់​ផ្ងារជើង​ចាក់​ទំនិញ​ចោល​ពេញ​ចិញ្ចើមថ្នល់ សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ គ្រាន់តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ភ័យ​អស់​ព្រលឹង​ចុង​សក់ ។ ករណី​រថយន្ត​ធុន​យក្ស​ក្រឡាប់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​២០​នាទី​ព្រឹក​ទាប​ភ្លឺ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧…

ខេត្ត​ស្វា​រៀង ៖ មានរ​យន្ត​ធុន​យក្ស​មួយ​គ្រឿង​ក្រឡាប់​ផ្ងារជើង​ចាក់​ទំនិញ​ចោល​ពេញ​ចិញ្ចើមថ្នល់ សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ គ្រាន់តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ភ័យ​អស់​ព្រលឹង​ចុង​សក់ ។ ករណី​រថយន្ត​ធុន​យក្ស​ក្រឡាប់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​២០​នាទី​ព្រឹក​ទាប​ភ្លឺ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ស្ថិត​នៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ។

បើ​តាម​ប្រជាពលរដ្ឋ​បានឃើញ​ហេតុ​ការ​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​ណូ ប្រភេទ​សណ្ដោង​រ៉ឺ​ម៉ក ពណ៌​ក្រហម ដាក់​ទំនិញ​សំពីងសំពោង​ខ្ពស់កប់ពពក ពី​ទិស​ខាង​កើតមក​លិច​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ បើកបរ​ពី​ទិស​ខាងជើង​មក​ត្បូង ហើយ​បាន​បត់​ឆ្វេង​មក​លិច ស្រាប់តែ​ឃើញ​រថយន្ត​បង្ក​រេ​ចង្កូត​ទៅ​ឆ្វេង​ក្រឡាប់​ផ្ងារជើង ចាក់​ទំនិញ​ចោល​ពេញ​ចិញ្ចើមថ្នល់​តែ​ម្តង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅផ្ទះ​ក្បែរ​នោះ​ភ័យ​អស់​ព្រលឹង​ចុង​សក់ ។

បើ​តាម​មន្ត្រី​នគ​បាល​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ព្រោះ​រថយន្ត​ច្នៃ​ខុស​បច្ចេកទេស​ដើម គឺ​រថយន្ត​ប្រភេទ​វ៉េ​អង ឬ​ផ្លា​ស៊ី​ហ្វ​ម កន្ទុយ​រ៉ឺ​ម៉ក ប្រវែង​ជាង​១០​ម៉ែត្រ មាន​ទ្រុង​សម្រាប់​ដាក់​ទំនិញ​ចំណុះ​២៥​តោន ក៏​ប៉ុន្តែ​ម្ចាស់​រថយន្ត​បាន​ច្នៃ​លើក​កុងតឺន័រ​ដាក់​លើ​រ៉ឺ​ម៉ក​ទ្រុង​រថយន្ត និង​មាន​ដាក់​ទំនិញ​ធុង​ខ្លាញ់​ពេញ​ក្នុង​កុងតឺន័រ ហើយ​ឆ្លៀត​ដាក់​ទំនិញ​ទ្វារ​ជ័រ​នៅ​លើដំបូល​កុងតឺន័​យ​សំពីងសំពោង​ខ្ពស់កប់ពពក ពេល​បើក​គេច​ឧបសគ្គ បណ្ដាល​ឲ្យ​យោល​ក្រឡាប់​តែ​ម្តង នេះ​សំណាង​ហើយ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នកដំណើរ បើ​ថ្ងៃ​បន្តិច​អាច​គ្រោះថ្នាក់​ដល់​សិស្ស​ធ្វើ​ដំណើរ​ទៅ​សាលា​ផង​ដែរ ។

ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា ក្រោយ​ពីរ​រថយន្ត​នេះ​ក្រឡាប់​ភ្លាម គេ​ឃើញ​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ខេត្ត​នាំ​គ្នា​មក​ជួយ​រើ​ទំនិញ​ផ្ទេរ​ដាក់​រថយន្ត​ផ្សេង​ដឹក​បន្ត​ទៅ​រាជធានី​ភ្នំពេញ ហើយ​បង្ហើប​ឲ្យ​ដឹង​ថារថយន្ត​របស់​មេ​ដឹក​ទំនិញ​ពី​ក្រុង​បា​វិត ប្រេងសណ្តែក និង​ទ្វារ​ជ័រ ទៅ​រាជធានី​ភ្នំពេញ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ ឡឹ​ក ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។ ចំណែក​មហាជន​វិញ​បាន​រិះគន់​ថា រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​ដាក់​ខ្ពស់កប់ពពក ក៏​ប៉ុន្តែ​មិនឃើញ​សមត្ថកិច្ច​ណា​ហ៊ាន​ហៅ​ផាកពិន័យ​ទេ សូម​បី​ជញ្ជីង​តាម​ផ្លូវ​មាន​បី​កន្លែង គឺ​ស្ថានីយ៍​ជី​ភូ​មួយ​កន្លែង នៅ​គល់​ស្ពាន​អ្នក​លឿង​មួយ​កន្លែង និង​នៅ​ខាងលិច​អ្នក​លឿង ក៏​គ្មាន​មួយ​កន្លែង​ណា​ឃាត់​បាន តែ​បែរជា​រថយន្ត​ធុន​យក្ស​នេះ​ទៅ​ឲ្យ​រលូន ទាល់តែ​ក្រឡាប់​ទើប​ថា មក​ពី​ដឹក​លើស​ទម្ងន់​សំពីងសំពោង ខុស​បទដ្ឋាន​បច្ចេកទេស ដឹក​រហូត​ជាង​៤០​តោន​ឯណោះ គ្រាន់តែ​រើ​ផ្ទេរ​រថយន្ត​ប្រើ​រយៈពេល​មួយ​ថ្ងៃ​ពេញ ប្រើ​កម្លាំង​កងរាជអាវុធហត្ថ ឬ​មក​ពី​ម្ចាស់​រថយន្ត​ធំ​ពេក​ឬ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ