ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយភាពយុវវ័យណាស់ ម្តេចក៏ធ្វើខុស​បែប​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់ បាន​បញ្ជូន​មក​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ ដើម្បី​ធ្វើការ​សាកសួរ លើ​ករណី​ឆក់​កាបូប…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់ បាន​បញ្ជូន​មក​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ ដើម្បី​ធ្វើការ​សាកសួរ លើ​ករណី​ឆក់​កាបូប ។

ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ រ៉​ង វ៉ៃ​ហ្សិ​ញ ហៅ​ជី​ន អាយុ​១៦ ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​តាក់ស៊ី «​វាល​ស្បូវ​» ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ អ៊ិ​ន បញ្ញា​ណា​រ៉ា​ក់ ហៅ រ៉ា​ក់ អាយុ​១៦​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៥៧ ផ្លូវ​លេខ​១០៩ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ កម្លាំង​ដកហូត​វត្ថុ​តាង មាន​វិទ្យុទាក់ទង (​អាយ​ឌី​) ម៉ាក​ម៉ូតូ​រ៉ូ​ឡា MTS២៥០០ មួយ​គ្រឿង​, កាបូបស្ពាយ​ម៉ាក ADIDAS ពណ៌​ទឹកប៊ិច ឆ្នូត​ពណ៌​លឿង​១ ម៉ូតូ​ម៉ា​កឌុក ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១CI-១២១៣ មួយ​គ្រឿង និង​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ​១GO-០៥៥១ មួយ​គ្រឿង ។

កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​កាលពី​វេលា​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ស្ថិត​នៅ​ចំណុច​មុខ​កាស៊ីណូ​ណា​ហ្គា​វ៉ើ​ល ផ្លូវ​សួនច្បារ​សម្តេច​ហ៊ុន សែន សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

គួរ​រំលឹក​ទៀត​ថា កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ វ​ច្ឆិ​កា កន្លង​មក មាន​កើត​ករណី​ចោរឆក់​កាបូប​ខាងលើ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥​អឺ​០ ផ្លូវ​លេខ​២២១ ក្រុម​ទី​១៤ ភូមិ​៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះជា​ម្ចាស់​កាបូប​ឈ្មោះ ជា វ​ណ្ណា ភេទ​ស្រី អាយុ​៤២ ឆ្នាំ មុខ​បរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​១៨AE០ ផ្លូវ​លេខ​១១២ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។

អត្ថបទសរសេរ ដោយ