ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ឃាត់​រថយន្ត​ធុន​យក្ស​២​គ្រឿង សង្ស័យ​បង្កប់​ឈើ​ឆ្លង​ដែន បែរជា​ឃើញ !

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកនាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នៅ​តាម​បន្ទាត់​ព្រំដែន បាន​ឃាត់​រថយន្ត​ធុន​យក្ស​ចំនួន​២​គ្រឿង សង្ស័យ​បង្កប់​ឈើ​គ្រញូង​ខុសច្បាប់​បម្រុង​លោត​ឆត្រ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧…

ខេត្តស្វាយរៀង ៖ លោកនាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នៅ​តាម​បន្ទាត់​ព្រំដែន បាន​ឃាត់​រថយន្ត​ធុន​យក្ស​ចំនួន​២​គ្រឿង សង្ស័យ​បង្កប់​ឈើ​គ្រញូង​ខុសច្បាប់​បម្រុង​លោត​ឆត្រ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ផ្លូវលំ​ស្ថិត​នៅ​ភូមិ​តា​សួ​ស ឃុំ​ដូង ស្រុក​រមាស​ហែក ។ ពេល​ឆែក​ត្រួតពិនិត្យ​រក​ឃើញ​ម្សៅ​សាច់​ត្រី សង្ស័យ​ខូចគុណភាព អត់​ស្លាក​យីហោ ជាង​៧០​តោន ។

បើ​តាម​លោក​វរសេនីយ៍ទោ អ៊ុ​ង សំ​អុល នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បាន​ឲ្យ​ដឹង​ថា រថយន្ត​ឃាត់​ត្រួតពិនិត្យ​ម៉ាក​ហ៊ី​យិ​ន​ដាយ ប្រភេទ​ផ្លា​ស៊ី​ហ្វ​ម សណ្ដោង​រ៉ឺ​ម៉ក​២​គ្រឿង ១.​ពាក់​ស្លាក​លេខ ស្វាយ​រៀង ៣A-១២០៥ សណ្ដោង​រ៉ឺ​ម៉ក​ពាក់​ស្លាក​លេខ ភ្នំពេញ ៤A-៤៥៧១ ដឹក​ម្សៅ​សាច់​ត្រី​ចំនួន​៨៥០​បាវ​ស្មើ​៤២,០០០​គីឡូក្រាម (៤២​តោន​) ។ ២.​ពាក់​ស្លាក​លេ ខំ​ពង់​ចាម ៣A-២៦៧២ សណ្ដោង​រ៉ឺ​ម៉ក​គ្មាន​ស្លាក​លេខ ដឹក​ម្សៅ​សាច់​ត្រី​ចំនួន ៧៤៥​បាវ ស្មើ​៣៦,៣១៨​គីឡូក្រាម (៣៦​តោន ៣១៨​គីឡូ​) ។

លោក អ៊ុ​ង សំ​អុល បន្ត​ទៀត​ថា រថយន្ត​សង្ស័យ​ខាងលើ បាន​ដឹក​ទំនិញ ចេញពី​ឃ្លាំង​មួយ​កន្លែង​នៅ​ឯកំ​បូល រាជធានី​ភ្នំពេញ មក​តាម​ផ្លូវជាតិ​លេខ​៨ ចុះ​មក​តាម​ឃុំ​ក្រសាំង ស្រុក​រមាស​ហែក មក​ដល់​ផ្លូវកែង​វត្ត​ដូង ភូមិ​ដូង ឃុំ​ដូង ក៏​បត់​ឆ្វេង​ទៅ ភូមិ​តា​សួ​ស សមត្ថកិច្ច​ក៏​មានការ​សង្ស័យ បាន​ឃាត់​រថយន្ត​ទាំង​២​គ្រឿង ដើម្បី​ត្រួតពិនិត្យ សង្ស័យ​ថា​មាន​បង្កប់​ឈើ​គ្រញូង​ខុសច្បាប់ ។

នៅ​ពេល​សមត្ថកិច្ច​សាកសួរ​មុខទំនិញ ម្ចាស់​រថយន្ត​ឈ្មោះ ស៊ិ​ម ធីតា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពា​ញា​ក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ឆ្លើយ​ថា ដឹក​ចំណី​សត្វ​ឲ្យ​វៀតណាម ហើយ​ពេល​សួរ​រក​ម្ចាស់​ទំនិញ ពួក​គេ​ឆ្លើយ​ថា អត់​ស្គាល់​ទេ ពួក​គេ​គ្រាន់តែ​ស៊ីឈ្នួល​ដឹក​ឲ្យ​គេ ចេញពី​កំ​បូល មក​ឲ្យ​ម៉ូយ​វៀតណាម​ចាំ​ទទួល​នៅ​ព្រំដែន​ក្បែរ​វត្ត​ដូង ក៏​ប៉ុន្តែ​ពេល​មក​ដល់​មិនឃើញ​មាន​វៀតណាម​ណា​ម្នាក់​មក​ទទួល​ឡើយ ។ គឺ​ពួក​គេ​ដឹក​ចំណី​សត្វ​ពី​កំ​បូល មក កាលពី​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។
ក្រោយ​ពី​ត្រួតពិនិត្យ​មិនឃើញ​មាន​បង្កប់​ឈើ​គ្រញូង​ដូច​អ្នក​ផ្តល់​ព័ត៌មាន​ឲ្យ សមត្ថកិច្ច​បាន​ប្រគល់​រថយន្ត និង​ទំនិញ​ឲ្យ​ម្ចាស់​រថយន្ត​វិញ នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ