ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​បុក​បង្គោល​ចរាចរណ៍​ដែល​ដាក់​អម​សងខាង​ផ្លូវស្លា.ប់​២​នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ក្នុង​ហេតុ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៩​សេ ត្រង់​ចំណុច​មុខ​វត្ត​សួន​ស៊ិ​ន​ណា​រាម…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ក្នុង​ហេតុ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៩​សេ ត្រង់​ចំណុច​មុខ​វត្ត​សួន​ស៊ិ​ន​ណា​រាម (​វត្ត​ថ្មី​) ស្ថិត​ក្នុងភូមិ​រង្វាន​កើត ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

នគរបាល​ចរាចរណ៍​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ បាត់ដំបង ១A-៥៨២១ ដែល​បង្ក​ដោយ​ខ្លួនឯង​បុក​នឹង​បង្គោល​ចរាចរណ៍ ។ បើកបរ​ដោយ​ឈ្មោះ លន់ សាម​ឌី ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​បឹង​ត្រស់ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ រួម​ដំណើរ​ដោយ​ឈ្មោះ តឿ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ អ្នកបើកបរ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៥៩​សេ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ពេល​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង បើកបរ​មាន​ល្បឿន​លឿន យក​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ចរាចរណ៍​ដែល​ដាក់​អម​សងខាង​ផ្លូវ បណ្ដាល​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ ដោយ​មិន​ពាក់មួក​សុវត្ថិភាព បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ម៉ូតូ​ខូចខាត​ធ្ងន់ ។ ម៉ូតូ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ រួម​ទាំង​សព​ជន​រង​គ្រោះ​ផង​ដែរ ដើម្បី​យក​ទៅ​ធ្វើបុណ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ