ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្នើសុំឱ្យរុះរើ​​ស្លាកសញ្ញា​នានារបស់អតីត​បក្សសង្គ្រោះ​ជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ជម្រាប​ជូនទៅ​​លោកស្រី ជូ​ឡុ​ង សូ​មូរ៉ា សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ម្ចាស់​ដី​ឡូត៍​លេខ​​576…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ជម្រាប​ជូនទៅ​​លោកស្រី ជូ​ឡុ​ង សូ​មូរ៉ា សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ម្ចាស់​ដី​ឡូត៍​លេខ​​576 សុំ​ឱ្យ​រុះរើ​ស្លាក​​សញ្ញានានារបស់​អតីត​​គណបក្ស​សង្គ្រោះ​ជាតិ​ ​នៅទី​​ស្នាក់​ការ​កណ្តាល​​ ស្ថិត​លើ​ផ្លូវជាតិ​​លេខ​​២ ក្នុង​សង្កាត់​ចាក់​អង្រែ ខណ្ឌមានជ័យ ។

ការ​​ប្រកាស​សុំ​​ឱ្យ​​រុះរើ​របស់​សាល​រាជធានី​ភ្នំពេញ គឺ​បន្ទាប់​ពី​តុលា​រការ​កំពូល បាន​ប្រកាស​​រំលាយ​បក្ស​សង្គ្រោះ​ជាតិ និង​ហាម​មន្ត្រី​១១៨​នាក់ធ្វើ​នយោបាយ​​រយៈ​ពេល​៥​ឆ្នាំ កាលពី​រសៀល​ថ្ងៃ​ទី​១៦ វិច្ឆិកា ។

​ការ​ប្រកាស​សាលដីកា​​នេះ គឺ​​បន្ទាប់​ពី​​​សវនាការ​ត្រូវ​បាន​​បើក​ធ្វើ​ពេញ​១​ថ្ងៃ​ តាម​ការ​ស្នើ​សុំ​របស់​មេធាវី​ការពារ​ក្តី​ក្រសួងមហាផ្ទៃ​ និង​កំ​បាំង​​មុខ​ភាគី​ចុង​​ចម្លើយ (​បក្ស​សង្គ្រោះ​ជាតិ​) ដែល​មិន​ចូល​សវនាការ ប៉ុន្តែ​តុលាការ​ថា ដូច​ចំពោះ​មុខ​ដែរ ព្រោះ​ភាគី​នេះ បាន​បោះបង់​សិ​ទ្ធី​របស់​ខ្លួន មិន​បញ្ជាក់​ពី​មូលហេតុ ។

អត្ថបទសរសេរ ដោយ