ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្នា​មាន​សតិ​មិន​ប្រក្រតី​ទៅ​ហើយ នូវ​មិន​លើកលែង​ទៀត

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជនសង្ស័យ​ម្នាក់​ដែល​រំលោភ​ទៅ​លើ​នារី​មាន​សតិ​មិន​ប្រក្រតី ត្រូវ​បាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ…

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជនសង្ស័យ​ម្នាក់​ដែល​រំលោភ​ទៅ​លើ​នារី​មាន​សតិ​មិន​ប្រក្រតី ត្រូវ​បាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ថា បាន​ចាប់រំលោភ​រូប​នាង​រហូត​ដល់​ដល់​មាន​ផ្ទៃពោះ​៤​ខែ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​0៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ លី​ម យេ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​៧៥ ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​បាន​ទទួល​បណ្ដឹង​ពី​ឈ្មោះ ខេ​ង ទុ​យ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ពី​បទ (​រំលោភ​សេពសន្ថវៈ​) ទៅ​លើ​កូនស្រី​គាត់ ដែល​ជា​មនុស្ស​មិនសូវ​គ្រប់ទឹក​ទៀត​ផង ។

ប្រភព​បន្ត​ទៀត​ថា នារី​រង​គ្រោះ​ឈ្មោះ ទ​.​ហ​.​យ អាយុ​១៦​ឆ្នាំ (​មានកូន​ក្នុង​ពោះ​៤​ខែ​) ។ បន្ទាប់​ពី​ធ្វើការ​ស្ដាប់​ចម្លើយ​ជនសង្ស័យ រូបគេ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​ទៅ​លើ​នារី​រង​គ្រោះ​ពិតប្រាកដ​មែន នៅ​ក្នុងអំឡុងពេល​ប្រហែល​៤​ខែ​កន្លង​មក​ហើយ នៅ​កន្លែងផ្ទះ​របស់​ខ្លួន ដោយពេល​នោះ​នារី​រង​គ្រោះ​បាន​ដើរទៅ​លេង​ផ្ទះ​របស់​ខ្លួន ហើយ​ក៏​ចាប់រំលោភ​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ឬ​ឯ​នារី​រង​គ្រោះ​កំពុង​មាន​ទម្ងន់​៤​ខែ សម្រាក​នៅ​ផះ​របស់​ខ្លួន មិនដឹង​ថា ឪពុក​ម្តាយ​រក្សា​ទុក​ទារក ឬ​ក៏​យ៉ាងណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ