ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ត្រូវ​ឃាតក អា​រក​សម្លា.ប់​យ៉ាង​ព្រៃ.ផ្សៃ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព យុវជន​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ព្រៃ​ទួល​មួយ​កន្លែង​ត្រង់​ចំណុច​ខាងលិច​ឆៀង​ខាងត្បូង វិទ្យាល័យ ហ៊ុន​សែន ព្រែក​ត្នោត ជិត​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​អន្លុង​ធំ ស្ថិត​ក្នុងភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព យុវជន​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ព្រៃ​ទួល​មួយ​កន្លែង​ត្រង់​ចំណុច​ខាងលិច​ឆៀង​ខាងត្បូង វិទ្យាល័យ ហ៊ុន​សែន ព្រែក​ត្នោត ជិត​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​អន្លុង​ធំ ស្ថិត​ក្នុងភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​។ តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ពី​ករណី​ប្រទះ​ឃើញ​សព​យុវជន​ម្នាក់ ដោយ​ត្រូវ​គេ​អា​រក​សម្លាប់​យ៉ាង​ព្រៃផ្សៃ ស្ថិត​នៅ​ចំណុច​ខាងលិច​ឆៀង​ខាងត្បូង ជិត​វិទ្យាល័យ ហ៊ុន​សែន ព្រែក​ត្នោត ក្នុងភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​ទៅ​ទីតាំង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ពិនិត្យ ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព ហើយ​ក្រោយ​ពី​បាន​ពិនិត្យ​ទើប​ដឹង​ថា យុវជន​រង​គ្រោះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​អា​រក​សម្លាប់​យ៉ាង​ពិតប្រាកដ ដោយ​ខណៈនោះ​សមត្ថកិច្ច​ក៏​បាន​ដុតដៃដុតជើង ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​បំផុត ដើម្បី​វែកមុខ​ជន​ដៃដល់​។ ជាមួយ​នេះ តាម​រយៈ​អ្នក​ធ្លាប់​ស្គាល់​ជន​រង​គ្រោះ បាន​ប្រាប់​ថា យុវជន​ដែល​ត្រូវ​គេ​អា​រក​សម្លាប់​នោះ ឈ្មោះ មិត្ត រតនៈ ហៅ​ដាំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​តុម្ព ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​។

ទាក់ទិន​នឹង​ករណី​មនុស្សឃាត​ខាងលើ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា ឆ្លង​តាម​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ករណី​នេះ យើង​ក៏​ទទួល​ដំណឹង​ថា​៖ មុន​ពេល​មាន​មាន​ករណី​បែប​នេះ​កើតឡើង គឺ​នៅ​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជន​រង​គ្រោះ​បាន​ដើរ​លេង​ជាមួយ​គូកន​បី​ទៅ​បួន​នាក់​ទៀត ដែល​សុទ្ធ​សឹង​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា លុះ​ពួក​គេ​ត្រលប់​មក​វិញ បាត់​ជន​រង​គ្រោះ​មិនឃើញ​មក​ផ្ទះ ទើប​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​បី​នាក់ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​នាំ​មក​សាកសួរ​តាម​នីតិវិធី​តែ​ម្តង​។ បច្ចុប្បន្ន​សព​យុវជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​ទៅ​ទទួល​មក​កាន់​លំនៅ​ឋាន​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ