ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេពសុរា​ដេក​លើ​សួនច្បារ ចោរលួច​កាបូប​លុយ​បាត់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ​ជិះ​ម៉ូតូ​សង់​កូរ៉េ​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​នៅ​ម្តុំ​ច្បារ​អំពៅ​ត្រលប់​មក​វិញ​បាន​ពាក់​កណ្តាលផ្លូវ ងងុយដេក​បាន​ឈប់​ម៉ូតូ​ដេក​នៅ​លើ​សួនច្បារ ត្រូវ​ជន​ឆ្លៀតឱកាស​លួច​យក​កាបូប​លុយ​ទៅ​បាត់​អត់​លុយ​ចាក់​សាំង​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៤៧…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ​ជិះ​ម៉ូតូ​សង់​កូរ៉េ​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​នៅ​ម្តុំ​ច្បារ​អំពៅ​ត្រលប់​មក​វិញ​បាន​ពាក់​កណ្តាលផ្លូវ ងងុយដេក​បាន​ឈប់​ម៉ូតូ​ដេក​នៅ​លើ​សួនច្បារ ត្រូវ​ជន​ឆ្លៀតឱកាស​លួច​យក​កាបូប​លុយ​ទៅ​បាត់​អត់​លុយ​ចាក់​សាំង​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៤៧ នៅ​ចំណុច​ជិត​នឹង​រង្វង់​មូល​កួច​កាណុង ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ទៅ​ផឹកស៊ី​នៅ​ឯ​ច្បារ​អំពៅ លុះ​ពេល​ដែល​ស្រវឹងស្រា​ជោគ​ជាំ ក៏​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្ដាល ១E-៦០៤៨ ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​៤៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ងងុយដេក ហើយ​ម៉ូតូ​អស់​សាំង​បាន​ឈប់​ម៉ូតូ​នៅ​លើ​សួនច្បារ រួច​ក៏​ដេក​បាន​មួយសន្ទុះ​ក្រោយមក​ក៏​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ដាស់​គាត់​ឲ្យ​ភ្ញាក់ ហើយ​ក៏​បាន​មើល​នៅ​ក្នុង​ហោ​បៅ​បាន​បាត់​កាបូប លុយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​កាបូប​ដែល​ជនសង្ស័យ​លួច​យក​ទៅ​បាត់​នោះ​មាន លុយ​ចំនួន​២០​ម៉ឺន​រៀល និង​កាត​គ្រី​ម៉ូតូ​១​សន្លឹក​។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​អត់​មាន​លុយ​ចាក់​សាំង​ទៅ​ផ្ទះ ខណៈនោះ​មាន​បុរស​ម្នាក់​ឲ្យ​លុយ​ចំនួន​១​ម៉ឺន​រៀល ដើម្បី​ចាក់​សាំង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ឯ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ