ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អើយ​ចិត្តដាច់​អីយ៉ាងនេះ! គ្រាន់​តែពេទ្យ​ប្រាប់​ភ្លាម ទុក​កូន​ចោល​ភ្លែត

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ម្តាយ​ឪពុក​ទុក​ឲ្យ​នៅ​ពេទ្យ​ម្នាក់ឯង ក្រោយ​ពេល​ដឹង​ថា មាន​ជំងឺមហារីក​។ ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ហៅ​ក្រៅ​ថា…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ម្តាយ​ឪពុក​ទុក​ឲ្យ​នៅ​ពេទ្យ​ម្នាក់ឯង ក្រោយ​ពេល​ដឹង​ថា មាន​ជំងឺមហារីក​។

ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ហៅ​ក្រៅ​ថា Rong Rong ត្រូវ​បាន​ម្តាយ​ឪពុក​នាំ​មក​មន្ទីរពេទ្យ​នៅ Foshan ខេត្ត Guangdong ដោយសារ​តែ​មាន​អាកា​រៈ​ខ្វះ​ជាតិ​ទឹក ហើយ​មិន​អាច​ងើប​ដើរ​បាន​។ នៅ​ពេល​គ្រូពេទ្យ​ពិនិត្យ​ទើប​ដឹង​ថា Rong Rong មាន​ជំងឺមហារីក​ដំណាក់​កាល​ចុង​ក្រោយ ដែល​ត្រូវការ​ព្យាបាល​ជា​បន្ទាន់​។

ដោយ​គ្រាន់តែ​លឺ​ភ្លាម ម្តាយ​ឪពុក​របស់ Rong Rong បាន​សុំ​គ្រូពេទ្យ​ទៅ​ផ្ទះ​រក​លុយ​មក​បង់ថ្លៃ​ព្យាបាល​ជំងឺ តែ​ការ​ពិត​នោះ​គ្រាន់តែ​ជា​ពាក្យដោះសារ​តែ​ប៉ុណ្ណោះ​។ គោល​បំណង​​ពិត គឺ​ចង់​ទុក​កូន​ចោល​ឲ្យ​នៅ​ពេទ្យ ហើយ​រត់​យករួចខ្លួន​មិន​ចង់​បង់លុយ​ព្យាបាល​កូនប្រុស​។

អស់​រយៈពេល​ពីរ​បី​ថ្ងៃ​ក្រោយមក ទើប​គ្រូពេទ្យ​ដឹង​ថា ម៉ែឪ​ពីរ​នាក់​នោះ​រត់​ចោល​កូន​មែន។ ក្រុម​គ្រូពេទ្យ​មានការ​អាណិតអាសូរ​ដល់ Rong Rong មែនទែន ព្រោះថា រូបគេ​មាន​​សាច់​ដុះ​នៅ​ក្នុង​ពោះ​ដែល​ជា​សាច់​កាច ហើយ​ពេល​នេះ​ម្តាយ​ឪពុក​រត់​ចោល​ទៀត​។ Rong Rong មាន​ទម្ងន់​ត្រឹមតែ​១៥​គីឡូក្រាម​ប៉ុណ្ណោះ ដែល​ត្រូវ​ឲ្យ​គ្រូពេទ្យ​ជួយ​ជា​ទឹក​ដោះ​គោ​ឲ្យ​ផឹក​។ មិន​ត្រឹមតែ​ជួយ​ជា​ទឹកដោះគោ​នោះ​ទេ ពួក​គេ​បាន​ផ្តល់​ខោអាវ​របស់​កូន​ពួក​គេ​ឲ្យ Rong Rong ស្លៀកពាក់​ទៀត​ផង​។

នា​ពេល​នេះ គ្រូពេទ្យ​គ្រោង​នឹង​សរសេរ​ពាក្យ​ស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ដែរ តែ​តម្រូវ​ឲ្យ​មាន​ហត្ថលេខា​ពី​ម្តាយ​ឪពុក​។ តើ​វាសនា Rong Rong ទៅ​ជា​យ៉ាងណា បើ​ម្តាយ​ឪពុក​រត់​យករួចខ្លួន​បែប​នេះ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ