ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​សណ្តែកដី

6 ឆ្នាំ មុន

សណ្តែកដី​គឺជា​គ្រាប់​ធញ្ញជាតិ​ដែល​មាន​តម្លៃ​ថោក​បំផុត​សម្រាប់​មនុស្ស ។ ពួក​វា​ពោរពេញ​ទៅ​ដោយ​ប្រូ​តេ​អ៊ី​ន និង​សារធាតុ​រ៉ែ​ផ្សេង​ទៀត ។ សណ្តែកដី​ក៏​ជា​ពពួក​សណ្តែក​ដែល​មាន​ជាតិ​ប្រូ​តេ​អ៊ីន​ច្រើន ។ ប្រេង​ដែល​ចម្រាញ់​ចេញពី​សណ្តែកដី​ក៏​អាច​យក​ទៅ​ចំអិន​ជាមួយ​ម្ហូប​ផង​ដែរ​ពីព្រោះ​វា​ផ្ទុក​នូវ​បរិមាណ​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព​ខ្ពស់ ។ សណ្តែកដី​ក៏​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ចំពោះ​សុខ​ភាព…

សណ្តែកដី​គឺជា​គ្រាប់​ធញ្ញជាតិ​ដែល​មាន​តម្លៃ​ថោក​បំផុត​សម្រាប់​មនុស្ស ។ ពួក​វា​ពោរពេញ​ទៅ​ដោយ​ប្រូ​តេ​អ៊ី​ន និង​សារធាតុ​រ៉ែ​ផ្សេង​ទៀត ។

សណ្តែកដី​ក៏​ជា​ពពួក​សណ្តែក​ដែល​មាន​ជាតិ​ប្រូ​តេ​អ៊ីន​ច្រើន ។ ប្រេង​ដែល​ចម្រាញ់​ចេញពី​សណ្តែកដី​ក៏​អាច​យក​ទៅ​ចំអិន​ជាមួយ​ម្ហូប​ផង​ដែរ​ពីព្រោះ​វា​ផ្ទុក​នូវ​បរិមាណ​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព​ខ្ពស់ ។ សណ្តែកដី​ក៏​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ចំពោះ​សុខ​ភាព ។ សូម​អាន​អត្ថបទ​ខាងក្រោម​នេះ​ដើម្បី​ដឹង​បន្ថែម​ទៀត ។

១-​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់
សណ្តែកដី​ជា​ញឹកញាប់​ត្រូវ​បាន​គេ​មិន​អើពើ​ដោយសារ​ជាតិ​ប្រេង​របស់​វា ។ ប៉ុន្តែ​ការណ៍​ពិត វា​មាន​ទាំង​ជាតិ​ប្រេង​ល្អ និង​អាក្រក់​ដែល​ជួយ​ថែរក្សា​សុខភាព​បេះដូង ។ ពួក​វា​ជួយ​ទប់ស្កាត់​មិន​ឲ្យ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ប្រមូលផ្តុំ​នៅ​ក្នុង​សរសៃឈាម​អាកទែរ ដូច្នេះ​វា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង ។

២-​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល
សណ្តែកដី​មាន​ជាតិ​ខ្លាញ់ HDL ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​កូ​លេ​ស្តេ​រ៉ូ​ល​ល្អ​ច្រើន ។ វា​ក៏​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣​ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង​ដែល​ជួយ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ និង​រក្សា​ស​សៃ​ឈាម​របស់​យើង​ឱ្យ​ស្អាត តែ​សូម​ជៀសវាង​ការ​បរិភោគ​សណ្តែកដី​ដែល​មាន​លាយ​ជាតិ​អំបិល ។

៣-​ទប់ស្កាត់​ជំងឺ​ក្រួស​ក្នុង​ថង់ទឹកប្រមាត់
ជំងឺ​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង ។ មនុស្ស​ភាគច្រើន​មិនដឹង​ថា​ពួក​គេ​កំពុង​មាន​ជំងឺ​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​នោះ​ទេ​ដោយសារ​តែ​ពួក​គេ​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់​នៅ​ដំណាក់កាល​ដំបូង ។ ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​ក្រួស​ក្នុង​ថង់ទឹកប្រមាត់ នោះ​ពួក​គេ​ត្រូវ​តែ​កាត់​វា​ចោល។

សណ្តែកដី​ត្រូវ​បាន​គេ​ដឹង​ថា​អាច​ទប់ស្កាត់​ជំងឺ​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​ដោយសារ​តែ​ពួក​វា​មាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ទាប​ដែល ជា​រឿយ​ៗ​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​នេះ​មាន​តួនាទី​សំខាន់​ក្នុង​កា​រវិ​វ​ឍ្ឍ​ជា​ជំងឺ​ទាក់ទង​នឹង​ថង់ទឹកប្រមាត់ ។

៤-​ទប់ស្កាត់​ការ​ឡើង​ទម្ងន់
សណ្តែកដី​មាន​ជាតិ​ប្រូ​តេ​អ៊ីន និង​មាន​កាឡូរី​ទាប ។ យើង​អាច​បរិភោគ​វា​មុន​ពេល​បរិភោគ​​អាហារ​ដើម្បី​បន្ថយ​ការ​ឃ្លាន​អាហារ ។ អ្នក​ក៏​អាច​បរិភោគ​សណ្តែកដី​នៅ​ពេល​អ្នក​ឃ្លាន​ផង​ដែរ ហើយ​អ្នក​នឹង​អាច​គ្រប់គ្រង​ទម្ងន់​ខ្លួនឯង​បាន​ដោយសារ​តែ​សណ្តែកដី​មាន​កាឡូរី​ទាប ។

៥-​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ
សណ្តែកដី​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម និង polyphenols ខ្ពស់​ដែល​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ជំងឺមហារីក និង​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ និង​ក្រពះ ។

សណ្តែកដី​ក៏​ជួយ​កាត់​បន្ថយ​ការ​ផលិត​សារជាតិ​បង្ក​ជំងឺមហារីក និង​បង្ការ​ការ​បំផ្លាញ​ដោយ​រ៉ា​ឌី​កាល់​សេរី​នៅ​ក្នុង​រាង​កាយ​របស់​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ