ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ប្រទេស​ដែល​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​អ្នក​ទេសចរណ៍​

6 ឆ្នាំ មុន

ទេសចរណ៍​ពិភពលោក ៖ ក្រុមហ៊ុន​សេវាកម្ម​វេជ្ជសាស្ត្រ​អន្តរជាតិ SOS បាន​រៀបចំ​ផែនទី​ពិភពលោក​ដែល​បញ្ជាក់​ពី​បណ្តា​ប្រទេស​ដែល​គ្រោះថ្នាក់​បំផុត និង​មាន​សន្តិសុខ​បំផុត​សម្រាប់​ពួក​អ្នកទេសចរ ។ យោង​តាម​ក្រុមហ៊ុន​នេះ ប្រទេស​ដែល​គ្រោះថ្នាក់​ខ្លាំង​បំផុត​គឺ​ស៊ី​រី លី​ប៊ី…

ទេសចរណ៍​ពិភពលោក ៖ ក្រុមហ៊ុន​សេវាកម្ម​វេជ្ជសាស្ត្រ​អន្តរជាតិ SOS បាន​រៀបចំ​ផែនទី​ពិភពលោក​ដែល​បញ្ជាក់​ពី​បណ្តា​ប្រទេស​ដែល​គ្រោះថ្នាក់​បំផុត និង​មាន​សន្តិសុខ​បំផុត​សម្រាប់​ពួក​អ្នកទេសចរ ។

យោង​តាម​ក្រុមហ៊ុន​នេះ ប្រទេស​ដែល​គ្រោះថ្នាក់​ខ្លាំង​បំផុត​គឺ​ស៊ី​រី លី​ប៊ី និង​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​មនុស្ស​គ្រប់​គ្នា​នឹង​ពុំ​ឆ្ងល់​ឡើយ ដែល​ប្រទេស​ទាំងនេះ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មាន​គ្រោះថ្នាក់​បំផុត​នៃ​ពិភពលោក ។

លើ​ផែនដី​នេះ​ដែល​គេ​ឃើញ​លើ​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​តរបស់​ក្រុមហ៊ុន​នោះ​មាន​ផាត់​ពណ៌​ប្រទេស​ផ្សេង​ៗ ដែល​បញ្ជាក់​ពី​កម្រិត​នៃ​គ្រោះថ្នាក់​សម្រាប់​ឱ្យ​ពួក​ទេសចរ​មើល មុន​នឹង​សម្រេច​ទៅ​កាន់​ប្រទេស​ណាមួយ ។ ពណ៌​ក្រហម​បញ្ជាក់​ពី​បណ្តា​ប្រទេស ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​គឺ​ស៊ី​រី ម៉ា​លី លី​ប៊ី ស៊ូ​ដង់​ខាងត្បូង យេ​ម៉ែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន និង​សូ​ម៉ា​លី ។ ប្រទេស​មាន​សន្តិសុខ​បំផុត​សម្រាប់​អ្នកទេសចរ​មាន​ពណ៌​បៃតង ពិសេស​គឺ​ប្រទេស​ហ្វាំ​ង​ឡង់ ន័​រ​វែ​ស និង​អ៊ី​ស្លង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ