ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អាវុធ​ទាំងនេះ​មាន​ស្តុក​ទុក​នៅ​តាម​ឃ្លាំង​​ទាំងឡាយ​​បាន​មកពីណា?

6 ឆ្នាំ មុន

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ៖ នៅ​តាម​ឃ្លាំង​ស្តុក​អាវុធ​ថ្មី​ៗ​ដែល​ដណ្តើម​យក​បាន​ពី​ពួក​ភេរវ​ករ​នៅ​ស៊ី​រី​គេ​រក​ឃើញ​គ្រឿង​អាវុធ​របស់​អូតង់​ផលិត​នៅ​អា​មេ​រិ​ក អឺរ៉ុប ឬ​អ៊ី​ស្រា​អែ​ល ក្នុង​បរិមាណ​យ៉ាង​ខ្ពស់ ។ នេះ​ជា​ការ​អះអាង​របស់​កងទ័ព​ស៊ី​រី​នា​ពេល​ថ្មី​ៗ​នេះ ។ កងទ័ព​ស៊ី​រី​វាយ​រំដោះ​បាន​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នូវ​សង្កាត់​ថ្មី​ៗ​នៃ​ទីក្រុង…

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ៖ នៅ​តាម​ឃ្លាំង​ស្តុក​អាវុធ​ថ្មី​ៗ​ដែល​ដណ្តើម​យក​បាន​ពី​ពួក​ភេរវ​ករ​នៅ​ស៊ី​រី​គេ​រក​ឃើញ​គ្រឿង​អាវុធ​របស់​អូតង់​ផលិត​នៅ​អា​មេ​រិ​ក អឺរ៉ុប ឬ​អ៊ី​ស្រា​អែ​ល ក្នុង​បរិមាណ​យ៉ាង​ខ្ពស់ ។ នេះ​ជា​ការ​អះអាង​របស់​កងទ័ព​ស៊ី​រី​នា​ពេល​ថ្មី​ៗ​នេះ ។

កងទ័ព​ស៊ី​រី​វាយ​រំដោះ​បាន​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នូវ​សង្កាត់​ថ្មី​ៗ​នៃ​ទីក្រុង DEIR EZZOR ជា​កន្លែង​​ដែល​កងទ័ព​នេះ​រក​ឃើញ​បណ្តា​ឃ្លាំង ដែល​ស្តុក​អាវុធ​ក្នុង​បរិមាណ​យ៉ាងច្រើន ។ ទាហាន​ស៊ី​រី​ម្នាក់​ចូលរួម​ផ្ទាល់​ក្នុង​ប្រតិបត្តិការ​រៀបរាប់​ប្រាប់ SPUTNIK ថា បណ្តា​អាវុធ​ដែល​រក​ឃើញ​ក្នុង​បណ្តា​កន្លែង​ស្តុក​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម រួម​មាន​ជា​ពិសេស​កាំភ្លើង​វាយ​លុក​ធុន M16 មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ធុន TOW ព្រមទាំង​អាវុធ​ឯទៀត​ៗ​ផលិត​នៅ​អា​មេ​រិ​ក អឺរ៉ុប ឬ​អ៊ីស្រា​អែ​ល ។

ម្យ៉ាងវិញទៀត គេ​រក​ឃើញ​បណ្តា​រថយន្ត​ពាស​ដែក​ធុន HUMMER ដែល​ប្រើ​សម្រាប់​ដឹក​ជញ្ជូន​មនុស្ស និង​សម្រាប់​ធ្វើការ​វាយប្រហារ​ភេរវកម្ម​នានា ព្រោះ​គ្រឿងផ្ទុះ​ត្រូវ​គេ​ដាក់​ខាងក្នុង ។

ទាហាន​រូប​នេះ​រៀបរាប់​ទៀត​ថា នៅ​តាម​អតីត​ទីតាំង​របស់​ពួក​ភេរវ​ករ​ក៏​រក​ឃើញ​បណ្តា​ឧបករណ៍​ស៊ើបការណ៍​តាម​អាកាស និង​តាម​ជើង​គោក បណ្តា​មធ្យោបាយ​ទូរគមនា​គមន៍​តាម​ផ្កាយ​រណប និង​ថង់​ស្ពាយ​ដាក់​គ្រឿងផ្ទុះ​ទាំងឡាយ ។

យោង​តាម​វ៉េបសាយ INSIDE SYRIA MEDIA CENTER ថា សហរដ្ឋ​អា​មេ​រិ​កបាន​ផ្តល់​ដោយ​​ខុសច្បាប់​ដល់​ពួក​ភេរវ​ករ​នូវ​រថយន្ត​កាំ​មី​ញ៉ុ​ង​ដឹក​អាវុធ និង​សម្ភារ​យោធា​យ៉ាងតិច​១.៥០០​គ្រឿង រវាង​ថ្ងៃ​ទី​៥ មិថុនា និង​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៧ ។ ក្រុង​វ៉ា​ស៊ី​ន​តោន​អះ​អាង​ថា អាវុធ​ទាំងនេះ ព្រមទាំង​រថយន្ត​គឺ​សម្រាប់​ផ្តល់​ឱ្យ​ពួក​ឧទ្ទាម​ជា​សម្ព័ន្ធមិត្ត​សហ​រដ្ឋអាមេរិក ក៏​ប៉ុន្តែ​ត្រូវ​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​ដៃ​ពួក​ភេរវ​ករ ។

ឧត្តមសេនីយ៍​ស៊ី​រី​មួយ​រូប​អះអាង​ថា កាំភ្លើង​វាយលុក​អា​មេ​រិ​ក​ធុន M16 ក្លាយជា​និមិត្តរូប​របស់​ពួក​ភេរវ​ករ​នៅ​ស៊ី​រី ។ កងទ័ព​ស៊ី​រី​ជា​ច្រើន​លើក​បាន​ប្រទះ​ឃើញ​បណ្តា​កេស ដាក់​កាំភ្លើង​ធុន​នេះ​ដែល​ជា​កាំភ្លើង​របស់​សហរដ្ឋ​អា​មេ​រិ​ក ។

ម្យ៉ាងទៀត ពួក​ភេរវ​ករ​បាន​ប្រើប្រាស់​បណ្តា​អាវុធ​របស់​អង្គការ​អូតង់​ដូច​ជា​កាំភ្លើង​បែ​ល​ហ្ស៊ិ​ក​ធុន FN FAL កាំភ្លើងខ្លី​ស្វ័យប្រវត្តិ​អា​ល្លឺ​ម៉​ង់​ធុន HECKLER និង KOCH MP5 ឬ​កាំភ្លើងខ្លី​អូ​ទ្រី​ស​ធុន GLOCK ១៩​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ