ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ជិត​កន្លែង​ប្រជុំ​នយោបាយ​ ​ស្លា.ប់​14​នាក់

6 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អាជ្ញាធរ​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​១៤​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ពេល​ជន​អត្តឃាត​ម្នាក់​ធ្វើ​ឱ្យ​ផ្ទុះ​គ្រាប់បែក​របស់​គេ​នៅ​ខាងក្រៅ​សាល​រៀប​អាពាហ៍ពិពាហ៍​មួយ​នាទី​ក្រុង​កា​ប៊ុល ដែល​កំពុង​មាន​កិច្ចប្រជុំ​នយោបាយ​មួយ ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​សេចក្តី​ប្រកាស​ខ្លី​មួយ​តាម​រយៈ​ទីភ្នាក់ងារ​ព័ត៌មាន​ឃោសនា​របស់​គេ AMAQ…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អាជ្ញាធរ​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​១៤​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ពេល​ជន​អត្តឃាត​ម្នាក់​ធ្វើ​ឱ្យ​ផ្ទុះ​គ្រាប់បែក​របស់​គេ​នៅ​ខាងក្រៅ​សាល​រៀប​អាពាហ៍ពិពាហ៍​មួយ​នាទី​ក្រុង​កា​ប៊ុល ដែល​កំពុង​មាន​កិច្ចប្រជុំ​នយោបាយ​មួយ ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​សេចក្តី​ប្រកាស​ខ្លី​មួយ​តាម​រយៈ​ទីភ្នាក់ងារ​ព័ត៌មាន​ឃោសនា​របស់​គេ AMAQ អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ ។

លោក ABDUL BASIR MUJAHID អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​កា​ប៊ុល​ថ្លែងប្រាប់ AFP ថា ជន​អត្តឃាត​ប៉ុនប៉ង​មិន​សម្រេច​ក្នុង​ការ​លុក​ចូល​អគារ ហើយ​ក៏​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​នៅ​ត្រង់​ចំណុច​ត្រួតពិនិត្យ​មួយ ។ ប៉ូលិស​៨​នាក់ និង​ជន​ស៊ី​វិល​៦​នាក់​បាន​ត្រូវ​ស្លាប់​ចំណែក​ជន​ស៊ី​វិល​១៨​នាក់​ទៀត​រង​របួស ។

មុន​នេះ លោក NAJIB DANISH អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​លើក​ពី​តុល្យការ​មួយ​ថា មាន​មនុស្ស​ស្លាប់​៩​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​៧​នាក់ និង​ជន​ស៊ី​វិល​២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ