ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​.​ស​.​ប បដិសេធ​គម្រោងរុ​ស្ស៊ី ហើយ​រុ​ស្ស៊ី​ប្រើ​វេតូ​ប្រឆាំង​គម្រោង​អា​មេ​រិ​ក

6 ឆ្នាំ មុន

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ៖ ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា បាន​បដិសេធ​គម្រោង​ដំណោះស្រាយ​មួយ​របស់​រុ​ស្ស៊ី​ពន្យារពេល​អាណត្តិ​របស់​ពួក​អ្នក​ជំនាញការ​អន្តរជាតិ ដែល​ស៊ើបអង្កេត​លើ​អាវុធ​គីមី​នៅ​ស៊ី​រី ។…

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ៖ ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា បាន​បដិសេធ​គម្រោង​ដំណោះស្រាយ​មួយ​របស់​រុ​ស្ស៊ី​ពន្យារពេល​អាណត្តិ​របស់​ពួក​អ្នក​ជំនាញការ​អន្តរជាតិ ដែល​ស៊ើបអង្កេត​លើ​អាវុធ​គីមី​នៅ​ស៊ី​រី ។

គម្រោង​ដំណោះស្រាយ​របស់​រុ​ស្ស៊ី​នេះ​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ទទួល​ការ​គាំទ្រ​៤​សំឡេង ៧​សំឡេង​ប្រឆាំង ហើយ​៤​សំឡេង​អនុប្បវាទ ។ គម្រោង​ដំណោះ​ស្រាយ​នេះ​ទាមទារ​ឱ្យ​ពិនិត្យ​ឡើង​វិញ​បេសកកម្ម​របស់​ពួក​អ្នកស៊ើប​អង្កេត ដែល​ការងារ​របស់​គេ​ត្រូវ​បាន​រុ​ស្ស៊ី​ថា ពុំ​ប្រាកដនិយម ។ មនុស្ស​ជាង​៨០​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​ដោយ​ឧស្ម័ន SARIN នៅ​ស៊ី​រី ។

មុន​នេះ​បន្តិច​រុ​ស្ស៊ី​បាន​ប្រើ​វេតូ​ប្រឆាំង​គម្រោង​ដំណោះស្រាយ​មួយទៀត​តាក់តែង​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​ដែល​ស្នើ​ពន្យារពេល​១​ឆ្នាំ អាណត្តិ​របស់​ពួក​អ្នក​ជំនាញការ​អន្តរជាតិ ដែល​ស៊ើបអង្កេត​លើ​ការ​ប្រើប្រាស់​អាវុធ​គីមី​ទាំងនេះ​នៅ​ស៊ី​រី ។ អាណត្តិ​របស់​ពួក​អ្នក​ស៊ើប​អង្កេត អ​.​ស​.​ប ត្រូវ​បញ្ចប់​ត្រឹម​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា ។

រឿង​ពន្យារ​អាណត្តិ​នេះ​មានការ​ប្រទាំង​ប្រទើស​គ្នា​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង
មូ​ស្គូ​​ដែល​ប្រកាន់​ជំហរ​ផ្ទុយ​គ្នា​លើ​របាយការណ៍​របស់​ពួក​អ្នក​ជំនាញការ អ​.​ស​.​ប និង​របស់​អង្គការ​ដើម្បី​ការ​ហាមឃាត់​អាវុធ​គីមី OIAC ។ អ្នក​ជំនាញការ​ទាំងនេះ​ធ្វើការ​សន្និ​ដ្ឋាន​កាលពី​ដំណាច់​ខែតុលា​ពី​ការ​ចូលរួម​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​ស៊ី​រី​មួយ​គ្រឿង​ក្នុង​ការ​វាយប្រហារ​ឧស្ម័ន SARIN កាលពី​ថ្ងៃ​ទី​៤ មេ​សា នៅ KHAN CHEIKHOUN បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៨០​នាក់ ។ ទោះបី​យ៉ាងណា រុ​ស្ស៊ី​ថា ការ​វាយប្រហារ​នេះ​តាម​ពិតជា​ការ​ផ្ទុះ​គ្រាប់​ផ្លោង​មួយ​នៅ​លើ​ដី​ក្នុង​តំបន់​មួយ​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម និង​ពួក​ជី​ហា​ដ ហើយ​រុ​ស្ស៊ី​តែង​បរិហារ​ការ​និយាយ​ស្មាន​ៗ​ក្នុង​របាយការណ៍​របស់​ក្រុម​ដឹកនាំ​ដោយ​ជនជាតិ​ហ្គា​តេ​ម៉ា​ឡា លោក EDMOND MULET ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ