ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់ចិត្ត​ម៉្លេះ! សម្លា.ប់​កូន​ប្រុស​ពិការ ព្រោះ​ខ្លាច​គ្មាន​អ្នក​មើល​

6 ឆ្នាំ មុន

«BBC» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកយាយ​អាយុ​៨៣​ឆ្នាំ ជនជាតិ​ចិន ជា​ម្តាយ​របស់​បុរស​ពិការ​អាយុ​៤៦​ឆ្នាំ​ម្នាក់ យល់ព្រម​ទទួលកំហុស​នៅ​មុខ​តុលាការ​ថា​បាន​សម្លាប់​កូនប្រុស​របស់​ខ្លួន ព្រោះ​បារម្ភ​ថា​នៅ​ពេល​ដែល​គាត់​ស្លាប់​នឹង​គ្មាន​នរណា​ជួយ​ថែទាំ​គេ ។ សមត្ថកិច្ច​បាន​នាំ​ខ្លួន​លោកយាយ​ហួង…

«BBC» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកយាយ​អាយុ​៨៣​ឆ្នាំ ជនជាតិ​ចិន ជា​ម្តាយ​របស់​បុរស​ពិការ​អាយុ​៤៦​ឆ្នាំ​ម្នាក់ យល់ព្រម​ទទួលកំហុស​នៅ​មុខ​តុលាការ​ថា​បាន​សម្លាប់​កូនប្រុស​របស់​ខ្លួន ព្រោះ​បារម្ភ​ថា​នៅ​ពេល​ដែល​គាត់​ស្លាប់​នឹង​គ្មាន​នរណា​ជួយ​ថែទាំ​គេ ។

សមត្ថកិច្ច​បាន​នាំ​ខ្លួន​លោកយាយ​ហួង ទៅ​តុលាការ​នៅ​ក្រុង​ក្វា​ង​ចូ​វ ពី​បទ​សម្លាប់​កូន​ប្រុស​ពិការ ។ លោកយាយ​ហួង​បាន​សារភាព​កំហុស​ថា គាត់​បាន​ដាក់​ថ្នាំ​ងងុយដេក​ចំនួន​​៦០​គ្រាប់​ឱ្យ​លោក​លី ជា​កូនប្រុស​កាលពី​ថ្ងៃ​ទី​៩ ឧសភា ២០១៧ រួម​ទាំង​យក​ក្រណាត់​ចងក និង​ប្រើ​សម្លី​បិទ​ច្រមុះ​គេ ។

លោកយាយ​បាន​ផ្តល់​ហេតុផល​ថា​លោក លី ជា​ជន​ពិការ​ទាំង​រាង​កាយ និង​សតិ​មិនល្អ មិន​អាច​និយាយ ឬ​ដើរ​បាន​ទេ ប្រសិនបើ​គាត់​ស្លាប់​នឹង​គ្មាន​នរណា​ជួយ​ថែទាំ​គេ រួម​ទាំង​បញ្ជាក់​ថា​សុខភាព​របស់​គាត់ មិន​រឹង​មាំ​ល្អ ក្នុង​ការ​ថែទាំ​កូនប្រុស​ពិការ​បន្ត​ទៀត ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ខាង​អយ្យការ បាន​សាកសួរ​លោកយាយ​ថា ហេតុ​អ្វី​មិន​ឱ្យ​កូនប្រុស​ច្បង​ទទួល​តួនាទី​ចិញ្ចឹម​បន្ត ? ស្ត្រី​ចំណាស់​រូប​នេះ​ឆ្លើយ​ថា​គាត់​មិន​ចង់​ឲ្យ​គេ​ធ្លាក់​ក្នុង​បន្ទុក​កូនប្រុស​ច្បង ។  ចៅក្រម​បាន​សម្រេច​ថា លោកយាយ​រូប​នេះ​គួរ​ទទួល​ក្តី​មេត្តាករុណា ទោះបីជា​ប្រព្រឹត្ត​ខុស​ក៏​ដោយ ។

ករណី​នេះ​ធ្វើ​ឱ្យ​មហាជន​រិះគន់​ក្នុង​ទស្សនៈ​ផ្សេង​ៗ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​ទុក្ខ​លំបាក​សម្រាប់​ជន​ពិការ និង​ក្រុម​គ្រួសារ ។ ពិការ​ភាព ឬ​ការ​ឈឺចាប់ និង​ស្ថាន​ភាព​នៅ​ប្រទេស​ចិន អាច​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​បែកបាក់​បាន ។ ក្រៅពី​នេះ​មាន​អ្នក​ប្រើ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណែ​ត​មួយ​ចំនួន និយាយ​ពី​បញ្ហា​សង្គមកិច្ច​មិន​អំណោយផល​ដល់​ប្រព័ន្ធ​ធានា​រ៉ាប់រង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ