ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ច្រាំង​ទន្លេ​ជិត​ដល់​កុដិ​ចៅអធិការ​វត្ត

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ច្រាំង​ទន្លេមេគង្គ​បាន​បាក់ ដោយ​មក​ជិត​ដល់​កុដិ​ចៅអធិការ​វត្ត​រកា​ធំ ដែល​ជា​កន្លែង​អនុស្សាវរីយ៍​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​តស៊ូ​ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​មាន​សង្គ្រាម​នោះ…

ខេត្ត​ត្បូងឃ្មុំ ៖ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ច្រាំង​ទន្លេមេគង្គ​បាន​បាក់ ដោយ​មក​ជិត​ដល់​កុដិ​ចៅអធិការ​វត្ត​រកា​ធំ ដែល​ជា​កន្លែង​អនុស្សាវរីយ៍​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​តស៊ូ​ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​មាន​សង្គ្រាម​នោះ គឺ​នៅ​សល់​ចំងាយ​ប្រមាណ​២០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ ដែល​មាន​ស្ថិត​នៅ​ភូមិ​រកា​ធំ ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ។ បង្ក​ឲ្យ​មាន​ក្តី​កង្វល់​គឺ​មិន​ទាន់​ដី​កន្លែង​ណាមួយ សម្រាប់​សាង់សង់​ទី​អារាម​ថ្មី​នោះ​ទេ មិនដឹង​ថា​តើ​ត្រូវ​ដោះស្រាយ​ដោយ​ពិធី​ណា​នោះ​ទេ ។

លោក សុង គង់ អាយុ​៥៤​ឆ្នាំ ផ្ទះ​នៅ​ជាប់​របង​វត្ត​នេះ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ថា រាល់​ថ្ងៃនេះ​ដី​របស់​គាត់ ដែល​មាន​ទំហំ​២៧​ម៉ែត្រ​គុណ​១,០០០​ម៉ែត្រ ត្រូវ​បាន​បាក់​ចូល​ទៅ​ក្នុង​ទន្លេ​អស់ហើយ មិន​មាន​ដី​នៅ​ទៀត​ទេ ផ្ទះ​រាល់​ថ្ងៃនេះ​គឺ​សុំ​ដី​អ្នក​ភូមិ​ផង​របង​ជាមួយ នៅ​ជា​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ តែ​ច្រាំង​បាន​បាក់​មក​ជិត​ដល់​ទៀត​ហើយ ដូច្នេះ​ផ្ទះ​គាត់​ចេះ​តែ​រំកិល​មក​មុខ​បន្ត​ទៀត ។ លោក សុង គង់ បាន​រំឭក​ថា ច្រាំង​ទន្លេមេគង្គ​នៅ​ត្រើយ​ខាង​ជី​រោទ៍​ទី​១ និង​ត្រើយ​ខាងលិច​ទល់មុខ​វត្ត​ជ្រោយ​ថ្ម ក្រុង​កំពង់ចាម កាលពីមុន​នៅ​ពេល​ដែល​ចុះ​ងូតទឹក​ទន្លេ​លេង គឺ​ស្រែកហៅ​គ្នា​ស្តាប់​ឮ​ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​បាន​ច្បាស់ ។ តែ​ចាប់ពី​ឆ្នាំ​១៩៨៧​មក​ដល់​ឆ្នាំ​២០១៧ គ្រាន់តែ​តាម​ការ​កត់សម្គាល់​របស់​គាត់ ច្រាំង​បាន​បាក់​អស់​ជាង​១,០០០​ម៉ែត្រ​ហើយ សូ​ម្បី​តែ​ដី​របស់​គាត់​ក៏​ត្រូវ​បាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​អស់រលីង​តែ​ម្តង ។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​ជា​កម្ម​សិទ្ធ នៅ​ជាប់​តាម​ដង​ទន្លេមេគង្គ​បាន​បាក់​អស់រលីង​មាន​ចំនួន​ប្រមាណ​៤០​គ្រួសារ​ផង​ដែរ ។ លោក​ថា​ការ​បាក់​នេះ​ជា​បាតុភូត​គ្រោះ​ធម្មជាតិ​មិន​អាច​បន្ទោស​ទៅ​លើ​អ្នក​ណា​បាន​នោះ​ទេ ព្រោះថា​ខ្សែ​ទឹកបាន​ហូរ​បុក​មក​ចំ​ត្រង់​ក្រោយ​ដី​ផ្ទះ​គាត់ ។

លោកស្រី ពេជ្រ ស៊ន់ អាយុ​៦៦​ឆ្នាំ គណៈកម្មការ​វត្ត​រកា​ធំ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា កាលពីមុន​មក​ដី​បរិវេណ​វត្ត​នៅ​ឆ្ងាយ​រាប់រយ​ម៉ែត្រ​នៅ​មាត់ទន្លេ តែ​ច្រាំង​បាន​បាក់​រាល់​ឆ្នាំ​ដោយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​បាក់​មក​កល់​នឹង​ដល់​បន្ទប់ទឹក​កុដិ​ចៅ​ធិ​ការ​វត្ត ក៏​បាន​ជួល​ជាង​មក​ឲ្យ​រុញ​រំកិល​កុដិ​ឈើ​២​ខ្នង និង​រោង​ម៉ាស៊ីន​១​ខ្នង​ចូល​មក​ក្នុង​ទៀត អស់ប្រាក់​ឈ្មួ​ល​ជាង​៣,០០០​ដុល្លារ ។ តែ​មក​ដល់​ឆ្នាំ​២០១៧ ច្រាំង​ទន្លេមេគង្គ​បាន​បន្ត​បាក់​គឺ​នៅ​សល់​ចំងាយ​ប្រមាណ​២០​ម៉ែត្រ​ទៀត នឹង​ដល់​កុដិ​ចៅអធិការ​វត្ត​ហើយ​កំពុង​តែ​ព្រួយបារម្ភ មិនដឹង​ថា​តើ​មាន​ដី​នៅ​កន្លែង​ណា ដើម្បី​សាងសង់​ទី​អារាម​ថ្មី​នូវឡើយ​ទេ ។

សូម​បញ្ជាក់​ថា នៅ​ល្ងា​ល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក លី ឡេ​ង អភិបាលខេត្ត និង​លោក ប៉ែន កុសល អភិបាលរង​ខេត្ត ក៏​បាន​ចុះ​មក​ពិនិត្យ​ពី​ស្ថានភាព​ច្រាំង​ទន្លេ​ដែល​បាក់​នៅ​វត្ត​រកា​ធំ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ