ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការនគរបាលខេត្តបាននាំយកអំណោយចែកជូនដល់កងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្នងការ​នគរបាល​ខេត្ត​បាន​នាំ​យក​អំណោយ​ចែក​ជូន​ដល់​កងកម្លាំង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅ​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ​នៅ​តាម​បណ្តា​ស្រុក ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ ។ ក្នុង​ឱកាស​ដែល​នាំ​យក​អំណោយ​ដល់​កម្លាំង​នគរបាល​ដែល​កំពុង​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​តាម​គោលដៅ​មាន​វត្តមាន​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​ឧត្តមសេនីយ៍ទោ…

ខេត្តបន្ទាយមានជ័យ ៖ ស្នងការ​នគរបាល​ខេត្ត​បាន​នាំ​យក​អំណោយ​ចែក​ជូន​ដល់​កងកម្លាំង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅ​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ​នៅ​តាម​បណ្តា​ស្រុក ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ ។

ក្នុង​ឱកាស​ដែល​នាំ​យក​អំណោយ​ដល់​កម្លាំង​នគរបាល​ដែល​កំពុង​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​តាម​គោលដៅ​មាន​វត្តមាន​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ដាក់​វិធានការ​ពី​លោក សួន បវរ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​កងឯកភាព​ខេត្ត​ដើម្បី​ពង្រឹង​ការងារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ។

លោក​បាន​បញ្ជាក់​ថា ជា​ការ​យកចិត្ត​ទុក​ដល់​កងកម្លាំង​នគរបាល​ដែល​កំពុង​អនុវត្ត​ការងារ​តាម​គោលដៅ​នៅ​តាម​បណ្តា​ស្រុក​ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​ស្នងការ​រង​នគរបាល​ខេត្ត និង​កម្លាំង​បាន​នាំ​យក​អំណោយ​មានទឹក​ផ្លែ​ឈើ មី នំប៉័ង ទឹក​សុទ្ធ ចែក​ជូន​ជា​ការ​លើកទុក​ចិត្ត​ចំពោះ​កងកម្លាំង​ដែល​កំពុង​អនុវត្ត​ការងារ ។​ ​ខណៈ​ដែល​នាំ​យក​អំណោយ​ចែក​ជូន​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​ដែល​ឈ​ជើងការ​ពារ​តាម​គោលដៅ​ត្រូវ​យកចិត្ត​ដាក់​អនុវត្ត​តាម​បទបញ្ជា​កងកម្លាំង​នគរបាល​ជាតិ​ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​មាន​សុខ​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ