ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ហ៊ី ! គ្រាន់តែ​មិន​ព្រម​ជិះ​សោះ ទាញ​ដំបង​វាយ​ផ្អើល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ពេល​ជិះ​ម៉ូតូឌុប​ទៅ​ឈប់​នៅ​ចំណតរថយន្ត​តាក់ស៊ី ត្រូវ​បាន​អ្នក​បើករ​ថយ​តាក់ស៊ី​ម្នាក់​រួម​ជាមួយ​បក្ខពួក​ពីរ​ទៅ​បី​នាក់​ទៀតរ​ត់ទៅ​ដណ្ដើម​យក​កាបូប​អីវ៉ាន់​ទៅ​ដាក់​នៅ​ក្នុង​រថយន្ត និង​បាន​បង្ខំ​ឲ្យ​ជិះ​រថយន្ត​ម្ដង​ហើយ​ម្ដងទៀត ប៉ុន្តែ​បុរស​នោះ​មិន​ព្រម​ជិះ​ឡើយ ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​រត់​តាក់ស៊ី​ឈាម​ក្ដៅ​ផ្ទុះ​កំហឹង​រួច​ក៏​ទាញ​ដំបង​ដែក​បំពង់​ទីប​ចេញពី​ក្នុង​រថយន្ត រួច​បាន​ដេញ​វាយ​ប៉ុនប៉ង​សម្លាប់​ជន​រង​គ្រោះ​តែ​ម្ដង ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ពេល​ជិះ​ម៉ូតូឌុប​ទៅ​ឈប់​នៅ​ចំណតរថយន្ត​តាក់ស៊ី ត្រូវ​បាន​អ្នក​បើករ​ថយ​តាក់ស៊ី​ម្នាក់​រួម​ជាមួយ​បក្ខពួក​ពីរ​ទៅ​បី​នាក់​ទៀតរ​ត់ទៅ​ដណ្ដើម​យក​កាបូប​អីវ៉ាន់​ទៅ​ដាក់​នៅ​ក្នុង​រថយន្ត និង​បាន​បង្ខំ​ឲ្យ​ជិះ​រថយន្ត​ម្ដង​ហើយ​ម្ដងទៀត ប៉ុន្តែ​បុរស​នោះ​មិន​ព្រម​ជិះ​ឡើយ ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​រត់​តាក់ស៊ី​ឈាម​ក្ដៅ​ផ្ទុះ​កំហឹង​រួច​ក៏​ទាញ​ដំបង​ដែក​បំពង់​ទីប​ចេញពី​ក្នុង​រថយន្ត រួច​បាន​ដេញ​វាយ​ប៉ុនប៉ង​សម្លាប់​ជន​រង​គ្រោះ​តែ​ម្ដង ។

ប៉ុន្តែ​ពេល​នោះ​ជន​រង​គ្រោះ​បាន​រត់​រួច​ទើប​ផុត​ពី​ការ​ស្លាប់ ហើយ​បាន​ទៅ​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​ជន​ដៃដល់​បាន​បើករថយន្ត​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ត្រង់​ចំណុច​ស្ពានដែក​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ ។

បុរស​ដែល​ជា​ជន​រង​គ្រោះ​ខាងលើ​នោះ បាន​ឲ្យ​ដឹង​ថា គាត់​ឈ្មោះ ជន សាវ អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ក្នុង​ខេត្តសៀមរាប និង​មាន​ទីលំនៅ​ក្នុង​ខេត្តតាកែវ ។ រង​របួស​ដៃ​ឆ្វេង ដោយឡែក​នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្តសៀមរាប ដើម្បី​ទៅ​លេង​ផ្ទះ​មិត្តភក្តិ​របស់​គាត់​ម្នាក់ ស្ថិត​នៅ​ជិត​សួន​ឧស្សាហ៍កម្ម​កា​ណា​ឌី​យ៉ា ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខ​ណ្ខ​ពោធិ៍​សែន​ជ័យ ។ បុរស​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​បាន​ជួបជុំ​និយាយ​គ្នា​ពី​នេះ​ពី​នោះ​ជាមួយ​មិត្តភក្ដិ​រួច ហើយ​គាត់​បាន​លា​មិត្តភក្ដិ និង​ជិះ​ម៉ូតូឌុប​១​គ្រឿង​រក​ជិះ​រថយន្ត​តាក់ស៊ី ដើម្បី​បន្តដំណើរ​ទៅ​ផ្ទះ​របស់​គាត់ ដែល​ស្ថិត​នៅ​ក្នុង​ខេត្តតាកែវ ។

លុះ​ពេល​ជិះ​ម៉ូតូ​ទៅ​ដល់​ចំណតរថយន្ត​ចំណុច​អតីត​ស្ពានដែក​មិន​ទាន់​ឈប់ និង​ចុះ​ពីលើ​ម៉ូតូ​ផង ស្រាប់តែ​ជន​ដៃដល់រ​ត់ទៅ​ដណ្ដើម​យក​កាបូប​ដាក់​អីវ៉ាន់​របស់​គាត់​រួប​ហើយ​បាន​យក​ទៅ​ដាក់​ក្នុង​រថយន្ត​របស់​ខ្លួន ។ មិនតែប៉ុណ្ណោះ​បាន​បង្ខំ​ឲ្យ​គាត់​ឡើង​ជិះ​រថយន្ត​របស់​ខ្លួន​ថែម​ទៀត​ផង ប៉ុ​ន្ត​គាត់​មិន​ត្រឹមតែ​មិន​ជិះ​នោះ​ទេ គឺ​បាន​យក​កាបូប​អីវ៉ាន់​មក​វិញ​ថែម​ទៀត​ផង ។
ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ស្រាប់តែ​អ្នកបើកបរ​រថយន្ត​កំណាច​ម្នាក់​នេះ​រួម និង​បក្ខពួក​បាន​ទាញ​យក​ដំបង​ដែក​បំពង់​ទីប​ពី​ក្នុង​រថយន្ត​ដេញ​វាយ​គាត់​ទាំង​កំរោល​តែ​ម្ដង ។ ខណៈ​គាត់​គ្មាន​ឱកាស​ដើម្បី​តដៃ​បាន​ឡើយ មាន​តែ​ប្រើ​ក្បាច់​ម៉ែ​ចែក​ឲ្យ គឺ​រត់គេច​ខ្លួន​តែ​ប៉ុណ្ណោះ បើ​មិន​ដូច្នេះ​ទេ​ប្រាកដជា​ត្រូវ​ស្លាប់​ក្រោម​កណ្ដាប់ដៃ​ជន​នោះ​បាត់​ទៅ​ហើយ ។ ក្រោយមក​ជន​ទាំង​បាន​គេចខ្លួន​បាត់​ស្រមោល ចំណែក​រូប​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​អន្តរាគមន៍​ពី​កម្លាំង​នគរ​បាន​ខណ្ឌដង្កោ ។

ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខណៈនោះ​ក្រុម​អ្នក​រត់​តាក់ស៊ី​បាន​ដេញ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​យ៉ាង​សាហាវ ដូច​ជា​រឿង​ភាគ​ចិន​ហុងកុង ។ ហើយ​បើ​កុំ​តែ​ជន​រង​គ្រោះ​រត់​រួច​ប្រហែលជា​ត្រូវ​ស្លាប់​ក្រោម​ដំបង​ដែក​បំពង់​ទីប​អ្នក​រត់​តាក់ស៊ី​នោះ​បាត់​ទៅ​ហើយ ប៉ុន្តែ​ជន​រង​គ្រោះ​ក៏​បាន​រង​របួស​ដៃ​ឆ្វេង​ដោយសារ​លើកដៃ​រង​ពេល​ដែល​ជន​ដៃដល់​វាយ​នោះ​ផង​ដែរ ។

ដូច្នេះ​នេះ​គឺជា​អំពើ​សាហាវ​ណាស់ សមត្ថកិច្ច​ទាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​គួរតែ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់​ទាំងនោះ ដើម្បី​ចាប់ខ្លួន​បញ្ជូន​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​ទើបបាន ។ ព្រោះ​បើ​មិន​ចាត់ការ​ទេ​ជន​នេះ​រឹតតែ​បានដៃ ហើយ​ដណ្ដើម​របស់របរ​ឲ្យ​គេ​ទៅ​ជិះ​រថយន្ត​របស់​ខ្លួន ហើយ​បើ​គេ​មិន​ព្រម​ជិះ និង​ត្រូវ​ជន​នេះ​វាយ​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ